ភ្លៀងធ្លាក់ខ្លាំង ជន់លិចទីក្រុងប៉ាតាយ៉ាភ្លាមៗ​ ធ្វើឱ្យផ្លូវជាច្រើនមិនអាចចរាចរបាន
S
Sinuon Nop
•
2 ម៉ោងមុន

រាជធានីបាងកក៖ ភ្លៀងបន្តធ្លាក់យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងកំពុងបង្កឱ្យមានទឹកជំនន់ជន់លិចភ្លាមៗ នៅតាមតំបន់មួយចំនួននៃទីក្រុងប៉ាតាយ៉ា ខណៈទឹកជំនន់នេះ បង្កការរំខានយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់ពលរដ្ឋ...។

សារព័ត៌មាន The Pattaya Mail បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី៣០ ខែតុលានេះថា កាលពីវេលាម៉ោង២:៥៦រសៀលថ្ងៃព្រហស្បតិ៍ ភ្លៀងបានធ្លាក់យ៉ាងគំហុគ ធ្វើឱ្យជន់លិចផ្លូវបំបែកម៉ុនអារ៉យ (มุมอร่อย) រហូតមិនអាចធ្វើដំណើរឆ្លងកាត់បាន ទាំងរថយន្តតូច និងរថយន្តធំ។ ស្របគ្នានេះដែរ មន្ត្រីសាលាក្រុងប៉ាតាយ៉ា បានចេញមកជួយសម្រួលចរាចរណ៍ និងជួយប្រជាពលរដ្ឋក្នុងតំបន់នោះ ខណៈទឹកហូរកួចម៉ូតូអ្នកដំណើរ បង្កឱ្យអ្នកបើកបរដួល ឬខ្លះទៀតម៉ូតូត្រូវរលត់នៅកណ្តាលបឹងលើផ្លូវថ្នល់។ អាជ្ញាធរ បានបញ្ជាឱ្យអ្នកបើបរទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរ ដោយសារផ្លូវមួយចំនួន អាចធ្វើដំណើរបានតែមួយគន្លងប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត