រថយន្តក្រុងមួយគ្រឿង បុកចូលអាគារក្រសួងវប្បធម៌ថៃទាំងកំរោល កំលុងពេលជជែកដេញដោលរឿងវប្បធម៌កម្ពុជា-ថៃ
ហៀប ស៊ីថេត
•
12 ម៉ោងមុន

រាជធានីបាងកក៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបុកចូលអាគារពិពណ៌សិល្បៈមួយកន្លែង ក្នុងក្រសួងវប្បធម៌ថៃ កាលពីព្រឹកថ្ងៃទី២៧តុលា ឆ្នាំ២០២៦ កំលុងពេលដែលការដេញដោលអំពីវប្បធម៌រវាងកម្ពុជា-ថៃ កំពុងបន្តកើតមាន...។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោងប្រមាណ៧:៣០នាទីព្រឹក បន្ទាប់ពីរថយន្តក្រុងបានដាក់សិស្សសាលាចុះនៅមជ្ឈមណ្ឌលវប្បធម៌ថៃ រួចព្យាយាមបត់បកក្រោយ នេះបើយោងតាមរបាយការណ៍មឋមរបស់តម្រួតនគរបាល។ យ៉ាងណា មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ កើតឡើងចំពេលមានការដេញដោលផ្នែកវប្បធម៌យ៉ាងក្ដៅគគុក រវាងកម្ពុជា និងថៃ រួមទាំងវិវាទជុំវិញរឿងភាគថៃ «Scarlet Heart Thailand» និងការចម្លងសម្លៀកបំពាក់ព្រះរាជវាំងភូមាផងដែរ។

យោងតាមការរៀបរាប់ដំបូងរបស់អ្នកបើកបរទៅកាន់តម្រួតនគរបាលថៃ រថយន្តក្រុងកំពុងបត់ឆ្វេង បន្ទាប់មកបានរំកិលចូលទៅគន្លងផ្លូវមួយទៀត។ កញ្ចក់មើលក្រោយខាងចំហៀងរបស់វា បានទៅប៉ះនឹងយានយន្តមួយទៀតនៅខាងមុខ ដែលធ្វើឱ្យអ្នកបើកបរមានការភ័យស្លន់ស្លោ បន្ទាប់មកឈ្នាន់ហ្គែរបានជាប់ ធ្វើឱ្យរូបគេមិនអាចគ្រប់គ្រងរថយន្តបាន។ រួចរថយន្តនោះ ក៏បានបុកធ្លុះរបងស្មៅទៅខាងក្រៅ ហើយជ្រុលទៅបុកអាគារពិពណ៌សិល្បៈរបស់ក្រសួងវប្បធម៌តែម្ដង ខណៈការស៊ើបអង្កេតលើករណីនេះកំពុងបន្តនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត