រដ្ឋបាលក្រុងព្រះសីហនុ កម្ទេចទូរហ្គេមរឹបអូសបានពីទីតាំងបទល្មើសខុសច្បាប់១៨៣គ្រឿង
ហាក់ អ៊ីឌី
•
14 ម៉ោងមុន

ក្រុងព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំពិធីដុតកម្ទេចចោលទូរហ្គេមខុសច្បាប់សរុបចំនួន១៨៣គ្រឿង ដែលជាវត្ថុតាងប្រមូលបានពីប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នាពេលកន្លងមក...។  

ប្រតិបត្តិការកម្ទេចចោលនូវវត្ថុតាងទូរហ្កេមនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងសម្របសម្រួលពីអាជ្ញាធរក្រុង និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីបង្ហាញពីភាពច្បាស់លាស់ និងតម្លាភាពក្នុងការអនុវត្តច្បាប់។ ទូរហ្គេម ដែលត្រូវកម្ទេចចោលទាំងនោះ រួមមាន ទូរហ្គេមបាញ់ត្រី និងទូរហ្គេមភ្នាល់អេឡិចត្រូនិកផ្សេងៗ ដែលត្រូវ បានសមត្ថកិច្ចដកហូតបានពីទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសជាច្រើនកន្លែង។

ជាមួយគ្នា រដ្ឋបាលក្រុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មទាំងអស់ កុំឱ្យមានការបង្កប់ ឬលួចលាក់បើកអាជីវកម្មល្បែងស៊ីសងខុសច្បាប់ឱ្យសោះ ហើយសូមជួយផ្តល់ព័ត៌មានមកអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ប្រសិនបើប្រទះឃើញមានសកម្មភាពមិនប្រក្រតីទាំងនោះ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងក្រុងព្រះសីហនុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត