អាវុធហត្ថព្រះសីហនុ ឆ្មក់បង្ក្រាបទីតាំងឆបោកតាមអនឡាញ២កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី២៩នាក់
ហាក់ អ៊ីឌី
•
28 នាទីមុន

ក្រុងព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការក្ដៅ ដោយការឆ្មក់ចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២កន្លែងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់...។

យោងតាមរបាយការណ៍ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងស្វែងយល់ព័ត៌មានសម្ងាត់ រហូតកំណត់បានទីតាំងច្បាស់លាស់​ ដែលមានការលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ នៅក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងទាំង២កន្លែងនោះ កម្លាំងកងរាជអាវុធហត្ថ បានគ្រប់គ្រងស្ថានការណ៍ និងឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់ ជនជាតិខ្មែរ៣នាក់ ដែលកំពុងធ្វើសកម្មភាព។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ក៏បានរឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួនដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។ បច្ចុប្បន្ន ជនជាប់ចោទទាំង២៩នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត