
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានជាប្រាក់យ៉េន ចំនួន៣០ប៊ីលានយ៉េន ឬប្រមាណ២០០លានដុល្លារអាម៉េរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព...។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ិស៊ិហ្សូគិ ហ៊ិដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្ដល់ឥណទានសម្បទាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ ក្រសួងការបរទេស បានឱ្យដឹងថា គម្រោងនេះមានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅ ការគ្រប់គ្រង និងក្នុងអន្តរកាលនៃបញ្ហាថាមពល។ កម្ពុជាចាត់ទុកការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕





