ចាប់ខ្លួនជនជាតិចិន២នាក់ ករណីជំរិតទារប្រាក់នៅខណ្ឌដង្កោ
ហាក់ អ៊ីឌី
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជាបន្តបន្ទាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ជុំវិញករណីចាប់បង្ខាំង និងជម្រិតទារប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ...។  

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹង និងតម្រុយព័ត៌មានជាក់ស្តែង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលអធិការដ្ឋានខណ្ឌដង្កោ បានចុះអន្តរាគមន៍ភ្លាមៗ។ ដោយប្រើប្រាស់វិធានការជំនាញ សមត្ថកិច្ចបានកំណត់ទីតាំងជនរងគ្រោះ ដែលជនល្មើសជនជាតិចិនទាំង២នាក់ចាប់បង្ខាំង និងឈានទៅរំដោះជនរងគ្រោះ បានដោយសុវត្ថិភាព។ ជាមួយគ្នា សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរថយន្ត២គ្រឿង កាំភ្លើងខ្លីមួយដើម រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនជាប់ចោទ និងវត្ថុតាង ត្រូវបានមន្ត្រីនគរបាលជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងតាមប្រមាញ់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសជាបន្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត