សម្តេចធិបតី អញ្ជើញចុះត្រួតពិនិត្យគម្រោងផ្តល់ដី ផ្ទះ សម្រាប់គ្រួសាររក្រីក្រ LASED III និងស្ថានភាពជនភៀសសឹក នៅស្រុកចុងកាល់
អ
អាន ប៊ុនរ័ត្ននៈ
•
មួយម៉ោងមុន

ក្រុងសំរោង៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានបង្ហោះវីដេអូឃ្លីប ភ្ជាប់ដោយសំណេរបន្ថែម នៅល្ងាចថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ សម្រាប់គ្រួសារក្រីក្រ ក្រោមគម្រោង LASED III នៅស្រុកចុងកាល់...។

រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា គូសបញ្ជាក់យ៉ាងដូច្នេះថា៖«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្ងៃនេះ បានឆ្លៀតឱកាសចុះពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសាររក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ»។ នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន១០៧៧គ្រួសារ ក្នុងនោះ មានគ្រួសារជនភៀសសឹកចំនួន ៨៨២គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន១៩៥គ្រួសារ និងគ្រួសារកងកម្លាំងចំនួន១៦៣គ្រួសារ ស្មើនឹង៤២៤៣នាក់ (កុមារ១៣២១នាក់)។

រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 

សូមជម្រាបថា ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនផ្ទះ, សេវាទឹកស្អាត, អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែទាំងគ្រួសារ និងសមាជិកគ្រួសារផងដែរ។ ជាមួយគ្នា ក៏មានការយកចិត្តទុកដាក់បន្ថែមលើការផ្ដល់ ការជួយទំនុកបម្រុង ការជួយជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយលើផ្នែកកសិកម្ម រោងដាំបន្លែ សត្វមាន់ ក៏ដូចជាដំណាំហូបផ្លែផ្សេងទៀត..៕

រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
រូបភាពចម្លងចេញពីវីដេអូឃ្លីប 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត