កម្មករ១០នាក់ និងអ្នកបើក ត្រូវរបួ.សធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើង បណ្ដាលឱ្យរថយន្តដឹកកម្មកររោងចក្រ បានក្រឡាប់ផ្ងារឡើងលើ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ បណ្តាលឱ្យកម្មករ-កម្មការិនី១០នាក់ និងអ្នកបើក រងរបួសធ្ងន់-ស្រាល...។

ប្រភពព័ត៌មានពីអាជ្ញាធរ បានឱ្យដឹងថា រថយន្តម៉ាកសាំងយ៉ុងពណ៌ស ដែលដឹកកម្មករ-កម្មការិនីរោងចក្រ បានក្រឡាប់ដោយខ្លួនឯង។ មិនមែនតែកម្មករ-កម្មការិនីទេ តៃកុងឡាន ក៏រងរបួសដែរ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ និងទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែករថយន្តដឹកកម្មករដែលក្រឡាប់នោះ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងជាបណ្តោះអាសន្ន៕





អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


