កងនាវាចម្បាំងចិន ធ្វើសកម្មភាពបំភ័យ​កោះតៃវ៉ាន់ ទាំងព្រឹកព្រលឹម
S
Sinuon Nop
•
មួយម៉ោងមុន

ទីក្រុងតៃប៉ិ៖  ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាង ពីកងនាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ជាគ្រឿង បានធ្វើសកម្មភាព នៅជុំវិញដែនកោះរបស់ខ្លួន នៅចន្លោះពីវេលាម៉ោង៦ព្រឹក ថ្ងៃសុក្រ និងវេលាម៉ោង៦ព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែតុលា ទើបកងទ័ពជើងទឹករបស់ខ្លួន បានបញ្ចេញសកម្មភាពជាឆ្លើយបតវិញ។​

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ

សារព័ត៌មាន Taiwan Times បានផ្សាយថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់កងនាវាចម្បាំងរបស់កងទ័ពជើងទឹករំដោះប្រជាជនចិននោះ តៃវ៉ាន់ បានដាក់ពង្រាយយន្ដហោះចម្បាំង កងនាវាចម្បាំង និងប្រព័ន្ធមីស៊ីលជាច្រើនប្រភេទ នៅតាមឆ្នេរសមុទ្រ។​

បើគិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ តៃវ៉ាន់បានតាមស្ទាក់​យន្តហោះចិន ចំនួន១៦៣លើក និងនាវាចិនចំនួន២៨១លើក។ ប៉ុន្ដែបើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក ប្រទេសចិនបានបង្កើនការប្រើប្រាស់យុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ» (gray zone tactics) ដោយបង្កើនចំនួនយន្តហោះយោធា និងនាវាចម្បាំង ដែលធ្វើប្រតិបត្តិការ នៅជុំវិញតៃវ៉ាន់ជាបន្តបន្ទាប់។

យុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ» ត្រូវបានកំណត់និយមន័យថា ជា «កិច្ចខិតខំប្រឹងប្រែង ឬស៊េរីនៃកិច្ចខិតខំប្រឹងប្រែង ដែលលើសពីវិធានការទប់ស្កាត់ ​និងការធានាសន្តិសុខជាប្រក្រតី ដោយបានព្យាយាមសម្រេចគោលដៅសន្តិសុខរបស់ខ្លួន ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់ និងក្នុងកម្រិតធំនោះឡើយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត