១ថ្ងៃ អារ៉ាប៊ីសាអូឌីត រងការវា.យប្រ.ហារផ្ទួនគ្នាៗ! បន្ទាប់ពីតំបន់ប្រេង ក៏ធ្លាយទៅដល់ព្រលានយន្តហោះអន្តរជាតិ ដែលមានមនុស្សចេញចូលច្រើន
Mao Sopha
•
11 ម៉ោងមុន

អារ៉ាប៊ីសាអូឌីត៖ មួយភ្លែត មានការវាយប្រហារ២លើកជាប់ៗគ្នា នៅប្រទេសស្តេចប្រេងកាត អារ៉ាប៊ីសាអូឌីត បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង១០នាក់របួស។ លើកទី១! នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ មានការវាយប្រហារដោយដ្រូន ទៅលើទីតាំងប្រេង១កន្លែងរបស់ក្រុមហ៊ុនប្រេង Saudi Aramco ដែលគ្រប់គ្រងដោយរដ្ឋ ឬជាកម្មសិទ្ធិរបស់រដ្ឋ។

រូបតំណាង
រូបតំណាង

ក្រសួងថាមពល អះអាងថា ការវាយប្រហារនៅទីតាំងក្រុមហ៊ុនប្រេងនេះ បានសម្លាប់មនុស្ស២នាក់ ជាជនជាតិហ្វីលីពីន និងនេប៉ាល់ ហើយ២នាក់ទៀតត្រូវរបួស។ ទោះជាយ៉ាងណា ប្រតិបត្តិការនៅទីតាំងប្រេងនេះ មិនរងផលប៉ះពាល់នោះទេ។ លើកទី២! នៅពេលល្ងាចក្នុងថ្ងៃដដែល ការវាយប្រហារ១ទៀត បានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ King Fahd (ឃីង ហ្វាត) ក្នុងទីក្រុងដាមម៉ាម (Dammam) ភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត បណ្ដាលឱ្យមនុស្ស២នាក់បន្ថែមទៀត​ បានបាត់បង់ជីវិត និង៨នាក់រងរបួស។ អ្នកស្លាប់ទាំង២នេះ ជាពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជាពលរដ្ឋឥណ្ឌា។ 

ទីតាំងក្រុមហ៊ុនប្រេង Saudi Aramco
ទីតាំងក្រុមហ៊ុនប្រេង Saudi Aramco

អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បញ្ជាក់ថា ក្រៅពីស្លាប់ និងរបួស ការវាយប្រហារដ៏សាហាវលើអាកាសយានដ្ឋាននេះ ក៏បានបង្កឱ្យមានការខូចខាតសម្ភារ និងទ្រព្យសម្បត្តិមួយចំនួន ហើយអាជ្ញាធរ កំពុងវាយតម្លៃពីទំហំនៃការខូចខាត។ ក្នុងចំណោមជនរងគ្រោះទាំង៨នាក់ មានអ្នកខ្លះ របួសស្រាល អ្នកខ្លះ របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ ការផ្ទុះអាវុធនៅព្រលានយន្តហោះអន្តរជាតិបែបនេះ គឺជាក្ដីបារម្ភ និងរឿងគួរឱ្យខ្លាចមួយ ព្រោះជាកន្លែងដែលមានមនុស្ស និងអ្នកដំណើរចេញចូលច្រើន។ អាជ្ញាធរអារ៉ាប៊ីសាអូឌីត មិនទាន់បញ្ជាក់នោះទេថា អាវុធអ្វីត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើព្រលានយន្តហោះនេះ។

តំបន់មួយនៅអារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយពួកហ៊ូធី។
តំបន់មួយនៅអារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយពួកហ៊ូធី។

អាជ្ញាធរអារ៉ាប៊ីសាអូឌីត ក៏មិនទាន់អះអាងឱ្យច្បាស់ដែរថា ក្រុមណា ជាអ្នកបើកវាយប្រហារទាំង២លើកក្នុងថ្ងៃ១នេះ។ ក៏ប៉ុន្តែ ការវាយប្រហារនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូធី (Houthi) នៅប្រទេសយេម៉ែន។ ក្រុមហ៊ូធី បានវាយប្រហារលើគោលដៅនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាទៅបុគ្គលិករដ្ឋាភិបាលអាម៉េរិក ដែលមិនបំពេញការងារបន្ទាន់ និងសមាជិកគ្រួសាររបស់ពួកគេ ឱ្យចាកចេញពីអារ៉ាប៊ីសាអូឌីត ដោយសារក្ដីបារម្ភអំពីស្ថានការណ៍សន្តិសុខ។ ជាមួយគ្នា ស្ថានទូតអាម៉េរិកនៅរាជធានីរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអាម៉េរិក ប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមអាកាសយានដ្ឋានក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕ 

ព្រលានយន្តហោះ King Fahd រងការវាយប្រហារ។ 
ព្រលានយន្តហោះ King Fahd រងការវាយប្រហារ។ 
ព្រលានយន្តហោះ King Fahd 
ព្រលានយន្តហោះ King Fahd 
ក្រុមហ៊ុនហ៊ូធី
ក្រុមហ៊ុនហ៊ូធី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត