យន្តហោះចម្បាំងមួយគ្រឿង ធ្លាក់នៅភាគឦសានប្រទេសបារាំងស្លា.ប់ម្នាក់
ហៀប ស៊ីថេត
•
17 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង បានអះអាងនៅថ្ងៃពុធទី២១ ខែតុលានេះថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់នៅភាគឦសាននៃប្រទេសបារាំង...។

ក្រសួងខាងលើ បានឱ្យដឹងបន្តថា យន្តហោះចម្បាំង Mirage 2000D របស់កងទ័ពអាកាសបារាំង មានមនុស្ស២នាក់នៅលើនោះ បានធ្លាក់នៅក្នុងតំបន់ Meurthe-et-Moselle។ លោក លូដូវីក ហាំប៊ឺត (Ludovic Humbert) មេបញ្ជាការមូលដ្ឋានទ័ពអាកាស 133 ក្នុងទីក្រុង Nancy-Ochey បានអះអាងថា អ្នកបើកបរយន្តហោះចម្បាំងម្នាក់ និងអ្នកបញ្ជាប្រព័ន្ធអាវុធម្នាក់ បានជិះនៅលើយន្តហោះនោះ។ មេបញ្ជាការមូលដ្ឋានទ័ពអាកាស បានអះអាងបន្ថែមថា៖«ពួកគាត់កំពុងស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺនហោះហើរនៅពេលយប់ ដែលចុងក្រោយបានឈានទៅដល់ស្ថានការណ៍ និងគ្រោះថ្នាក់ដ៏រន្ធត់នេះ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត