
រាជធានីភ្នំពេញ៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី MEGA COUNTDOWN «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងគម្រោង «មេគង្គ ស៊ីធី» ដោយមានការផ្ដល់ជូនប្រូម៉ូសិនពិសេស ព្រមទាំងឱកាសឈ្នះរង្វាន់ធំៗជាច្រើនសម្រាប់ម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាង និងអតិថិជនថ្មីដែលកក់ផ្ទះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កម្មវិធី MEGA COUNTDOWN នេះ គឺជាកម្មវិធីពិសេសសម្រាប់អតិថិជនដើម្បីមានឱកាសចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ជាមួយរង្វាន់ធំ រថយន្តចំនួន៣គ្រឿង រួមមាន៖ រថយន្ដប្រណិត Rolls Royce, រថយន្ដSUVជំនាន់ថ្មីម៉ូដែល JETOUR T1 PHEV និងរថយន្ដអគ្គិសនីម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1។ ក្រៅពីរង្វាន់រថយន្តទាំង៣គ្រឿង អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀតរួមមាន៖ ទូរទស្សន៍ទំហំ៦៥អ៊ីញចំនួន១០រង្វាន់ ទូទឹកកកចំនួន១០រង្វាន់ និងបណ្ណសាច់ប្រាក់៥ពាន់ដុល្លារ ចំនួន១០រង្វាន់។ ជាពិសេសសម្រាប់ អតិថិជនដែលមានបំណងទិញគេហដ្ឋាន ក៏អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនពិសេស 10.10.10 ដែលកំពុងផ្ដល់ជូនក្នុងអំឡុងកម្មវិធីនេះផងដែរ។

សម្រាប់អតិថិជនជាម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាងចាស់ បុរី មេគង្គ លែន សូមគោរពអញ្ជើញលោកអ្នកមកកាន់គម្រោង «មេគង្គ ស៊ីធី» ដើម្បីធ្វើបច្ចុប្បន្នភាព និងប្តូរបណ្ណផ្សងសំណាងចាស់ទៅជាបណ្ណផ្សងសំណាងថ្មី ស្របតាមលក្ខខណ្ឌរបស់កម្មវិធី ដើម្បីមានសុពលភាពសម្រាប់ចូលរួមក្នុងការចាប់រង្វាន់ធំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ចំណែកអតិថិជនថ្មី អាចអញ្ជើញមកទស្សនាផ្ទះគំរូ ស្វែងយល់ពីគម្រោង និងការផ្ដល់ជូនពិសេសនានា។ អតិថិជនដែលធ្វើការកក់ ឬទិញ គេហដ្ឋានណាមួយនៅក្នុងគម្រោង «មេគង្គ ស៊ីធី» ឬ «ហ្គោលឌិន អាវិននូ» ស្របតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន នឹងទទួលបានបណ្ណផ្សងសំណាងសម្រាប់ចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំនេះ។ សាធារណជន និងអតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះជាមុនសម្រាប់ចូលរួមកម្មវិធី តាមរយៈតំណភ្ជាប់៖ https://forms.gle/1XJjXo85Fho1KLWp9
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖
https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram:
ឆាតសួរព័ត៌មាន:
https://t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖
https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖
https://maps.app.goo.gl/wjN9iapG6JXNtrUA7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29


