
រាជធានីភ្នំពេញ៖ កាន់តែកក្រើក! កាន់តែអស្ចារ្យ! GAC Cambodia បានប្រកាសដាក់នូវរង្វាន់ដ៏ច្រើនមហាសាលសរុបជិត២លានដុល្លារ ជូនអតិថិជនដែលបានទិញរថយន្ត GAC GN8 ស៊េរីទំនើបពីក្រុមហ៊ុនផ្លូវការ។ នេះបើតាមការលើកឡើងពីលោក ធី ចន្ទនិមល នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន THH Import Export Co., Ltd នាអំឡុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីអំពីកម្មវិធីប្រូម៉ូសិនឈ្នះរង្វាន់ដ៏មហាសាល "ទិញរថយន្ត GN8 ឈ្នះផ្ទះវីឡាតម្លៃជិត១លានដុល្លារ និងឈ្នះរថយន្ត GN6 Pro ចំនួន៥០គ្រឿង” នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល...។

បើតាមការបញ្ជាក់ពី លោក ធី ចន្ទនិមល បានឱ្យដឹងថា រាល់អតិថិជនដែលទិញរថយន្ត GAC GN8 ប្រភេទ MPV ៧កៅអី ពី GAC Cambodia នឹងទទួលបានសន្លឹកឆ្នោតនាំសំណាងមួយសន្លឹក ដើម្បីធ្វើមានឱកាសចូលរួមឈ្នះរង្វាន់ដ៏មហាសាល។ តាមរយៈកម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ក្រុមហ៊ុន បានដាក់ជូននូវរង្វាន់ធំៗដូចជា រថយន្ត MPV ៧កៅអី GAC GN6 Pro ស៊េរីទំនើបដល់ទៅ៥០គ្រឿង និងផ្ទះវីឡាដ៏ធំស្កឹមស្កៃ Queen II ស្ថិតក្នុងគម្រោងហ្រ្គែនភ្នំពេញរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលមានតម្លៃរហូតដល់ទៅជិត១លានដុល្លារ សរុបជាទឹកប្រាក់ជិត២លានដុល្លារឯណោះ។

អ្វីដែលកាន់តែពិសេសនោះ គឺអតិថិជនដែលឈ្នះរង្វាន់រថយន្ត GAC GN6 Pro ក៏អាចនៅតែមានឱកាសឈ្នះរង្វាន់ធំជាផ្ទះវីឡា Queen II ផងដែរ។ នេះជាឱកាសដ៏ពិសេស សម្រាប់អតិថិជន ដែលកំពុងស្វែងរករថយន្តប្រភេទ MPV 07 កៅអី សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអាជីវកម្ម អាចមកកាន់អគារតាំងបង្ហាញលក់រថយន្តរបស់ GAC Cambodia ដើម្បីស្វែងយល់អំពីព័ត៌មានលម្អិត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ អតិថិជនដែលបានឈ្នះរង្វាន់រថយន្ត GAC GN6 Pro ហើយ និងបន្តមានឱកាសឈ្នះរង្វាន់ធំជាផ្ទះវីឡា Queen II តម្លៃជិត ១លានដុល្លារផងដែរ ដែលនេះមានន័យថា អតិថិជនអាចមានឱកាសឈ្នះរង្វាន់ទ្វេដង ពីកម្មវិធីនេះ។

សូមជម្រាបថា រថយន្ត GAC GN8 MPV ៧កៅអី ជាប្រភេទ Global Version កម្រិត Master Full Option ដែលនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុនផ្លូវការ THH Import Export Co., Ltd។ បច្ចុប្បន្ន GAC GN8 មានតម្លៃពិសេស ត្រឹមតែ$55000 សម្រាប់ប្រភេទសាំង និងតម្លៃ$75000 សម្រាប់ប្រភេទ អគ្គិសនី+សាំង(PHEV)។ រថយន្ត GAC GN8 ជារថយន្ត MPV ៧កៅអី ត្រូវបានរចនាឡើង ប្រកបដោយផាសុកភាពខ្ពស់ សុវត្ថិភាពគ្រប់ជ្រុងជ្រោយ និងបានផ្តល់នូវបទពិសោធក្នុងការធ្វើដំណើរដ៏ល្អ សម្រាប់អតិថិជនក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងធុរកិច្ច(អាជីវកម្ម)។ ជាមួយគ្នានេះដែរ រាល់ការទិញរថយន្ត GAC ពីក្រុមហ៊ុនផ្លូវការ អតិថិជនក៏ទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ទៅ៥ឆ្នាំ ឬ១៥០,០០០គីឡូម៉ែត្រ។

សម្រាប់ព័ត៌មានលម្អិត
សូមទំនាក់ទំនង៖
095 999 029 (KH/EN)
095 777 159 (中文)
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/GACCambodiaOfficial។
អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮,
𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://shorturl.at/raJCr,
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕







