ខ្មែរ និងឥណ្ឌូណេស៊ី៤នាក់ ត្រូវចាប់ខ្លួនក្នុងសំណុំរឿងជួញដូរថ្នាំញៀ​ន នៅក្រុងព្រះសីហនុ
ហាក់ អ៊ីឌី
•
13 ម៉ោងមុន

ក្រុងព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបំបែកសំណុំរឿងជួញដូរគ្រឿងញៀនជោគជ័យមួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤នាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិឥណ្ឌូណេស៊ី ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារពាក់ព័ន្ធមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ...។

ផ្អែកតាមរបាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងតាមដានមុខសញ្ញាជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មនៅក្នុងតំបន់។ ជាលទ្ធផល សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ រួមមាន ជនជាតិខ្មែរ២នាក់ និង២នាក់ទៀត  ជាជនជាតិឥណ្ឌូណេស៊ី។ ជាមួយគ្នា អាជ្ញាធរបានធ្វើបន្តធ្វើការត្រួតពិនិត្យ និងដកហូតបាននូវវត្ថុតាងថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ កែច្នៃមួយចំនួនធំ ដើម្បីរក្សាទុកជាភស្តុតាង។ បច្ចុប្បន្ន ជនជាប់ចោទទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត