អ៊ុយក្រែន ព្រមានពីការលើកលែងទណ្ឌកម្មរបស់អាម៉េរិក នឹងរុញច្រានឱ្យរុស្ស៊ីបន្តការឈ្លានពាន
N
Nary Vann
•
13 ម៉ោងមុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានសម្ដែងការខកចិត្ត និងរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក្នុងការចុះហត្ថលេខាលើបញ្ជាប្រតិបត្តិលើកលែងទណ្ឌកម្ម និងពន្ធគយលើប្រេង និងឧស្ម័នរុស្ស៊ី ត្រឹមតែប៉ុន្មានថ្ងៃមុនពេលវិធានការនេះ ត្រូវបានចូលជាធរមាន...។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី

លោក ហ្សេឡេនស្គី បានប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ថា ចំណាត់ការលុបចោលទណ្ឌកម្មនេះ គឺជាការសម្រេចចិត្តដ៏ខុសឆ្គង ដែលមានតែជួយសម្រាលទុក្ខលំបាកឱ្យរុស្ស៊ី និងការផ្ដល់កម្លាំងចិត្តឱ្យលោក វ្ល៉ាឌីមៀ ពូទីន បង្កើនការវាយប្រហារសម្លាប់ប្រជាជនអ៊ុយក្រែនបន្ថែមទៀត។ ជាក់ស្តែង រុស្ស៊ីទើបតែបានបាញ់ប្រហារលើទីតាំងថាមពលអ៊ុយក្រែនជាង១៥កន្លែងក្នុងថ្ងៃតែមួយ។   

ការសម្រេចចិត្តលើកលែងទណ្ឌកម្មក្រោមច្បាប់ Lindsay Graham Act ត្រូវបានលោក ត្រាំ អះអាងថា ធ្វើឡើងដើម្បីផលប្រយោជន៍សហរដ្ឋអាម៉េរិក។ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា សេតវិមាន កំពុងព្យាយាមទប់ស្កាត់ការស្ទុះឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក បណ្ដាលមកពីសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ចំពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោក ជិតឈានមកដល់។ ចំណាត់ការនេះ ត្រូវបានតំណាងរាស្ត្របក្សប្រជាធិបតេយ្យអាម៉េរិក ចោទប្រកាន់ថាជា «ការចុះចាញ់លោក ពូទីន» ខណៈលោក ហ្សេឡេនស្គី ព្យាករថា សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ ត្រាំ នឹងនៅតែបន្តសម្រាលទណ្ឌកម្មឱ្យរុស្ស៊ីបន្ថែមទៀត នាពេលខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត