សហរដ្ឋអាម៉េរិក ពិចារណាប្រើគ្រាប់បែកខ្នាតយក្ស កម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
N
Nary Vann
•
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិកបានរៀបចំ និងអភិវឌ្ឍផែនការវាយប្រហារផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរ ដែលអាចរាប់បញ្ចូលទាំងការប្រើប្រាស់គ្រាប់បែកខ្នាតយក្ស GBU-43/B Massive Ordnance Air Blast (MOAB) ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឱ្យបើកប្រតិបត្តិការយោធាសាជាថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ...។

ប្រធានាធិបតី ដូណាល់ ត្រាំ
ប្រធានាធិបតី ដូណាល់ ត្រាំ

ការត្រៀមលក្ខណៈដាក់ពង្រាយគ្រាប់បែកមិនមែននុយក្លេអ៊ែរ ដែលមានទំហំ និងកម្លាំងផ្ទុះធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាម៉េរិកមួយនេះ នឹងក្លាយជាការដំឡើងកម្តៅសង្គ្រាមយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន នៅក្នុងជម្លោះមជ្ឈិមបូព៌ា។ គ្រាប់បែក GBU-43 ត្រូវបានគេស្គាល់ថា មានសមត្ថភាពបំផ្លាញទីតាំងរូងភ្នំ ជម្រកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំក្នុងបរិវេណយ៉ាងទូលំទូលាយ។

ថ្វីដ្បិតតែផែនការវាយប្រហារត្រូវបានរៀបចំរួចរាល់ក៏ដោយ ប៉ុន្តែមន្ត្រីពាក់ព័ន្ធនឹងផែនការយោធា បានប្រាប់ CNN ថា ក្រុមអ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់មួយចំនួននៅតែចោទជាសំណួរ និងមានមន្ទិលសង្ស័យអំពីប្រសិទ្ធភាពជាក់ស្តែង នៃគ្រាប់បែកយក្សនេះ ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រវែងឆ្ងាយរបស់រដ្ឋធានីវ៉ាស៊ីនតោន ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរដែលបង្កប់ជម្រៅជ្រៅក្រោមដីរបស់អ៊ីរ៉ង់នៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត