រៀតណាម កំណត់គោលដៅកំណើនសេដ្ឋកិច្ចរហូតដល់១០ភាគរយ សម្រាប់ឆ្នាំ២០២៧
N
Nary Vann
•
18 ម៉ោងមុន

រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម បានស្នើគោលដៅកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់១០ភាគរយសម្រាប់ឆ្នាំ២០២៧ ដោយរដ្ឋាភិបាលនៅតែបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណាឱ្យនៅក្រោម៤,៥ភាគរយ...។

នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចវៀតណាមកើនឡើង៩,០១ភាគរយ ក្នុងរយៈពេល៩ខែដំបូង ហើយទំហំពាណិជ្ជកម្មអន្តរជាតិនាំចេញ-នាំចូលសរុប ត្រូវបានព្យាករថា នឹងកើនឡើងដល់១,១១ទ្រីលានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈការវិនិយោគផ្ទាល់ពីបរទេស ហក់ឡើងដល់៥០,៣៦ពាន់លានដុល្លារ កើនឡើង៧៦,៤ភាគរយ។ ទន្ទឹមនោះ រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅប្រាក់ចំណូលមធ្យមភាគសម្រាប់ពលរដ្ឋម្នាក់ៗ ឱ្យដល់៦១០០ដុល្លារអាម៉េរិក ព្រមទាំងកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីជួយដល់អាជីវកម្ម កសិកម្ម និងវិស័យនាំចេញ។

ទោះបីជាកំណើនសេដ្ឋកិច្ចមើលទៅរឹងមាំក៏ដោយ គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម បានរម្លឹកឱ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតំបន់សេដ្ឋកិច្ចធំបំផុតទាំង៤ រួមមាន៖(ទីក្រុងព្រៃនគរ ឬហូជីមិញ រដ្ឋធានីហាណូយ ទីក្រុងសេដ្ឋកិច្ចហៃផុង និងដុងណៃ) អាចនឹងបាត់បង់គោលដៅកំណើនរបស់ខ្លួន។ លើសពីនេះ វៀតណាម កំពុងប្រឈមនឹងឱនភាពពាណិជ្ជកម្មជិត១៩,៤២ពាន់លានដុល្លារ ដោយសារការនាំចូលកើនឡើងលឿនជាងការនាំចេញ និងការពឹងផ្អែកខ្លាំងលើក្រុមហ៊ុនវិនិយោគបរទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត