អ.ស.ប. ផ្សព្វផ្សាយលិខិត លោក កែវ ឈា ផ្ញើជូនអគ្គលេខាធិការ អ.ស.ប. ពាក់ព័ន្ធនឹងបញ្ហាព្រំដែន
N
Nary Vann
•
20 ម៉ោងមុន

ទីក្រុងហ្សឺណែវ៖ អង្គការសហប្រជាជាតិ (អ.ស.ប.) បានផ្សព្វផ្សាយជាផ្លូវការនូវលិខិតរបស់ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃស្ថានបេសកកម្មអ្នកតំណាងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលបានផ្ញើជូនទៅកាន់លោកអគ្គលេខាធិការ អ.ស.ប. ពាក់ព័ន្ធនឹងជំហរ និងបញ្ហាព្រំដែនរបស់កម្ពុជា។

ការផ្សព្វផ្សាយលិខិតនេះជាផ្លូវការដោយ អ.ស.ប. គឺជាជំហានដ៏សំខាន់មួយក្នុងការបញ្ជាក់ និងការពារនូវជំហរផ្លូវច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។ លិខិតដែលត្រូវបានដាក់ជូនលោកអគ្គលេខាធិការ អ.ស.ប. រូបនេះ ត្រូវបានទទួលស្គាល់ និងចាត់ទុកជាឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិ ដែលត្រូវបែងចែកជូនដល់បណ្តាប្រទេសជាសមាជិកទាំងអស់។ ការបញ្ជូន និងផ្សព្វផ្សាយលិខិតនេះ ធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីភាពច្បាស់លាស់ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ និងបញ្ជាក់ពីបញ្ហាព្រំដែន ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត