ថៃប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំង គ្រោះទឹកជំនន់ភ្លាមៗ និងខ្យល់កន្ត្រាក់
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមនៃប្រទេសថៃ (TMD) បានចេញការព្រមានពីបាតុភូតភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់មួយចំនួននៃប្រទេសថៃនាថ្ងៃទី១២ ដល់១៣ ខែតុលានេះ ជាមួយហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ និងខ្យល់កន្ត្រាក់។

យោងតាមការប្រកាសអាសន្ន ដែលបានចេញផ្សាយនៅថ្ងៃចន្ទទី១២ ខែតុលា នេះ តំបន់ដែលរងផលប៉ះពាល់រួមមាន៖ ភាគខាងត្បូងនៃប្រទេសថៃ, តំបន់ភាគខាងជើងផ្នែកខាងក្រោម, ភាគភាគឦសាន, តំបន់ភាគកណ្តាល, ភាគខាងកើត, ភាគខាងត្បូង, រាជធានីបាងកក និងខេត្តជុំវិញ។ ស្ថានភាពអាកាសធាតុនេះ កើតឡើងដោយសាររលកធាតុអាកាសត្រជាក់ពីប្រទេសចិនបានជះឥទ្ធិពលលើតំបន់ភាគខាងលើនៃប្រទេសថៃ និងខ្យល់បក់ពីទិសខាងកើត និងទិសអាគ្នេយ៍ បាននាំយកសំណើមពីសមុទ្ទចិនខាងត្បូង ចូលមកកាន់ភាគឦសាន ភាគខាងកើត និងឈូងសមុទ្ទថៃ។ ខ្យល់មូសុងនិរតីនៅតែបន្តមានឥទ្ធិពលលើសមុទ្ទអាន់ដាម៉ាន់ ខណៈរលកធាតុអាកាសមូសុង កំពុងបន្តអូសបន្លាយកាត់ភាគខាងត្បូង។

អាជ្ញាធរថៃបានណែនាំឱ្យប្រជាពលរដ្ឋតាមដានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការសន្សំសំចៃទឹកភ្លៀង ដែលអាចបង្កជាទឹកជំនន់ភ្លាមៗ និងទឹកជន់លិចតាមផ្លូវទឹក ជាពិសេសនៅតំបន់ជើងភ្នំ ជិតផ្លូវទឹក និងតំបន់ទំនាប។ រលកសមុទ្ទនៅសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទថៃ អាចមានកម្ពស់លើសពី ២ម៉ែត្រ នៅតំបន់ដែលមានភ្លៀងផ្គររន្ទះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត