លើសពីមានរសជាតិផ្អែមឆ្ងាញ់ ដំឡូងជ្វា ជួយដល់រាងកាយ៩យ៉ាង
S
Sreyleak Yith
•
2 ម៉ោងមុន

សុខភាព៖ ដំឡូងជ្វាពណ៌លឿង ស និងស្វាយ ជាអាហារសម្រន់ដែលមនុស្សជាច្រើន ចូលចិត្តទទួលទានជំនួសបាយ ហើយក្រៅពីមានរសជាតិផ្អែមឆ្ងាញ់នោះ វាមានគុណសម្បត្តិជួយដល់រាងកាយដល់ទៅ៩យ៉ាង។

១.ទប់ទល់រលាក៖ ដំឡូងជ្វា មានបេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C ដែលជួយប្រឆាំង និងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន។ ២.ជួយដល់ការរំលាយអាហារ៖ ដំឡូងជ្វា សម្បូរដោយកាកសរសៃ រ៉ែខនិជ និងម៉ាញេស្យូម អាចជួយប្រព័ន្ធរំលាយអាហារឱ្យកិនបានល្អ។វាស្រួលទទទួលទាន ហើយឆាប់រំលាយបានល្អ និងមិនធ្វើទុក្ខសម្រាប់អ្នកឈឺក្រពះ-ពោះវៀន និងជួយឲ្យការបន្ទោបង់ស្រួល។ ៣.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ បេតាការ៉ូតែន (ជាអង់ទីអុកស៊ីដង់ដ៏ធំ) វីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលមានក្នុងដំឡូងជ្វា ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។ ៤.ជួយដល់ការឡើងទម្ងន់៖ ដំឡូងជ្វា មានរសជាតិផ្អែមមានជាតិម្សៅអាមីដុង វីតាមីន សារធាតុរ៉ែខនិជ ប្រូតេអ៊ីនច្រើនយ៉ាង។បើចង់ឡើងគីឡូសាកទទួលទានដំឡូងនេះ ដោយមិនចាំបាច់ពិសាអាហារបំប៉នក៏បាន។ ៥.ជួយអ្នកទឹកនោមផ្អែម៖ នៅពេលទទួលទានដំឡូងជ្វា វាអាចជួយដល់ការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រង និងតម្រូវកម្រិតជាតិស្ករក្នុងឈាម។

៦.រក្សាជាតិទឹកក្នុងរាងកាយ៖ កាកសរសៃ ដ៏ច្រើនក្នុងដំឡូងជ្វា អាចជួយរាងកាយឱ្យរក្សាតុល្យភាពជាតិទឹក។បើមានជាតិទឹកគ្រប់គ្រាន់ហើយ កោសិកាក៏អាចបំពេញមុខងារបានល្អដែរ ហើយស្បែកមិនស្ងួត ឬបែកស្រកាទៀត។ ៧.គ្រប់គ្រងជំងឺរលាកសន្លាក់៖  សម្បូរដោយ បេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលា.កសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។ ៨.កា.ត់បន្ថយរោគសញ្ញាហឺត៖ ដោយសារតែក្លិនក្រអូបនៃដំឡូងជ្វា អាចកាត់បន្ថយការតឹងច្រមុះ។លើសពីនេះ ចំពោះអ្នកកើតជំងឺសួត ក្លិនពីដំឡូងជ្វា ក៏អាចជួយឱ្យធូរស្រាលបានមួយកម្រិត។ ៨.ជួយប្រយុទ្ធប្រឆាំងមហារីក៖ ដំឡូងជ្វាប្រៀបបានជារោងចក្រផលិតថាមពលនៃជាតិបេតាការ៉ូតែន អង់ទីអុកស៊ីដង់ ដ៏អស្ចារ្យ និងប្រឆាំងមហារីកបានទៀត។ ពេលផ្សំបញ្ចូលគ្នាជាមួយវីតាមីន C អាចធ្វើឱ្យដំណើរការបានល្អ ក្នុងការព្យាបាលមហារីកច្រើនប្រភេទ ពិសេសមហារីកក្នុងពោះវៀនធំ ពោះវៀនតូច ក្រពេញប្រូស្តាត តម្រងនោម៕

ដកស្រង់ពីហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត