ចាងហ្វាងកាសែតម្នាក់ រួមទាំងបក្ខពួក ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋលួចម៉ូតូ៤គ្រឿង
ហាក់ អ៊ីឌី
•
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យមួយក្រុម រួមមាន ចាងហ្វាងកាសែតម្នាក់ និងបក្ខពួក បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ហើយចូលលួចយកយកម៉ូតូអស់ចំនួន៤គ្រឿង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ​...។

យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក នារសៀលថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៦ បានឱ្យដឹងថា​ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ អំពីករណីចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្ថិភាព និងស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតឈានទៅកំណត់មុខសញ្ញា និងស្ទាក់ចាប់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។ 

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ ហើយក្នុងនោះ មានម្នាក់ឈ្មោះ ឆៃ សុចិត្ត អាយុ៣៦ឆ្នាំ ជាចាងហ្វាងកាសែតនៃអង្គភាពមួយ ព្រមទាំងដកហូតកាំភ្លើងខ្លីចំនួន១ដើម ម៉ាក K54 ម្សៅម៉ដ្ឋពណ៌សចំនួន១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) មធ្យោបាយធ្វើដំណើរ រួមទាំងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត