គ្រោះថ្នាក់អគ្គិភ័យក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ថយចុះ១០លើក
ហាក់ អ៊ីឌី
•
18 ម៉ោងមុន

រាជធានីភ្នំពេញ​៖ ស្ថានភាពគ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស ក្នុងអំឡុងពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ បានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥...។

យោងតាមរបាយការណ៍បូកសរុបស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ក្នុងរយៈពេល១៥ថ្ងៃនេះ ករណីអគ្គិភ័យបានកើតឡើងសរុបចំនួន១៩លើក។ ចំនួននេះ ថយចុះ១០លើក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានករណីអគ្គិភ័យកើតឡើងរហូតដល់២៩លើក។

ករណីអគ្គិភ័យទាំង១៩លើកក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ បណ្តាលឱ្យបាត់បង់ជីវិតមនុស្សម្នាក់ (ស្រី) ខូចខាតផ្ទះ៩ខ្នង, សាលា​ឆាន់​១ខ្នង​,​ ព្រះវិហារ​១ខ្នង​ ​និងរថយន្ត​៣គ្រឿង​។ មូលហេតុភាគច្រើន គឺឆ្លងចរន្តអគ្គិសនី ហើយមូលហេតុបន្ទាប់ គឺដោយសារភ្លើងទៀន។ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត