កូរ៉េខាងជើង បា.ញ់មីស៊ីលរំពងមេឃឆ្ពោះទៅកាន់សមុទ្ទភាគខាងកើតរបស់ខ្លួនទាំងព្រឹកព្រលឹម

រដ្ឋធានីសេអ៊ូល៖ កងទ័ពកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃចន្ទទី១២ ខែតុលានេះថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះគ្រាប់មីស៊ីល មិនស្គាល់អត្តសញ្ញាណមួយទៅកាន់ឆ្នេរសមុទ្ទភាគខាងកើតរបស់ខ្លួន...។

ជាមួយគ្នា ឆ្មាំសមុទ្ទជប៉ុនបានថ្លែងថា គ្រាប់មីស៊ីលដែលគេជឿថា ជាមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ហាក់ដូចជាបានធ្លាក់ចូលទៅក្នុងទឹកសមុទ្ទរួចរាល់ហើយ។ ការបាញ់សាកល្បងនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានចុះត្រួតពិនិត្យមើលការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអភិវឌ្ឍក្នុងស្រុកជាលើកដំបូងបង្អស់របស់ប្រទេសកាលពីសប្តាហ៍មុន។ សូមគូសបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកចុងក្រោយគេ កាលពីថ្ងៃទី៣ ខែតុលា៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


