ដំណឹងល្អ! មន្ទីរពេទ្យព្រះអង្គឌួង នឹងរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ
S
Sreyleak Yith
•
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ទីរពេទ្យព្រះអង្គឌួង ដែលមានការសហការគាំទ្រដោយមូលនិធិហ្វ្រេដហូឡូកម្ពុជា នឹងរៀបចំការពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៥ពាន់នាក់...។

តាមរយៈសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ថា ការពិនិត្យនេះ នឹងធ្វើនៅចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ទីថ្ងៃត្រង់ថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតនៅផ្លូវលេខ១០១៩ (មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូចនេះ បងប្អូនប្រជាពលរដ្ឋណាដែលមានបញ្ហាភ្នែក អាចមកពិនិត្យសុខភាពភ្នែកនៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ។ សម្រាប់លេខទូរសព្ទទំនាក់ទំនងមានដូចជា ០៩៨ ៥២៩ ០០០ និង ០១២ ៩០១ ៩១២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត