សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកាំបិតបុ័ងតោ កា.ប់គូទំនាស់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ
ហាក់ អ៊ីឌី
•
7 ម៉ោងមុន

ក្រុងកំពត៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងឆាប់រហ័ស រហូតឈានដល់ការតាមប្រមាញ់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កសកម្មភាពហិង្សាដ៏សាហាវ ដោយបាន យកកាំបិតបុ័ងតោ កាប់ប្រហារទៅលើគូទំនាស់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ក្នុងភូមិសាស្ត្រស្រុកឈូក ខេត្តកំពត ...។

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ អំពីហេតុការណ៍អំពើហិង្សាដោយចេតនានេះ កើតឡើងបន្ទាប់ពីមានទំនាស់ទាស់ទែងគ្នារវាងភាគីទាំងពីរ ដែលនាំឱ្យជនសង្ស័យខឹងសម្បារដកកាំបិតបុ័ងតាមកាប់សំដៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យ៉ាងណា ភ្លាមៗ...កម្លាំងជំនាញសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត