ក្ដៅៗ! សមត្ថកិច្ចឃាត់ខ្លួនម្ចាស់គណនីទិកតុកឈ្មោះ«បងទ្រា» ក្រោយលួចថតដើមទ្រូងស្ត្រីបង្ហោះចែកចាយ
ហាក់ អ៊ីឌី
•
7 ម៉ោងមុន

ក្រុងតាខ្មៅ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនម្ចាស់គណនីនៅបណ្តាញសង្គមទិកតុកម្នាក់ មានឈ្មោះ«បងទ្រា» ជាផ្លូវការ ក្រោយធ្វើសកម្មភាពលួចថតរូបភាព និងសកម្មភាពអសីលធម៌ (លួចថតដើមទ្រូងស្ត្រី) ដោយគ្មានការអនុញ្ញាត បង្កឱ្យមានការប្រឈមមុខ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម....។  

តាមរយៈគណនីហ្វេសប៊ុកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានបង្ហោះសំណេរយ៉ាងដូច្នេះថា ខ្ញុំបានទទួលព័ត៌មានពីបងស្នងការរងទទួលការងារព្រហ្មទណ្ឌនៅខេត្តកណ្តាល បុគ្គលនេះ ត្រូវបានសមត្ថកិច្ចយកបានហើយ។ បុគ្គលនេះ រស់នៅភូមិពោរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មុខរបរដើរលក់គ្រឿងសមុទ្រ។ ជាមួយគ្នា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បន្ថែមថា  ករណីនេះ មិនមែនត្រឹមតែធ្វើការអប់រំនោះទេ គឺមានបទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ សូមក្មួយស្រីៗមកដាក់ពាក្យបណ្តឹងផងបាទ។ 

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងការស្រាវជ្រាវឃើញសកម្មភាពល្មើសច្បាប់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិឯកជនភាពរបស់នារីរងគ្រោះ។ មហាជនសង្ឃឹមថា សមត្ថកិច្ច នឹងមានវិធានការចំពោះជនសង្ស័យដែលជាម្ចាស់គណនីទិកតុករូបនេះ ឱ្យធ្ងន់ធ្ងរបំផុត ចំពោះសកម្មភាពដែលរូបគេបានប្រព្រឹត្តិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត