
រាជធានីភ្នំពេញ៖ ប្រព័ន្ធសម្ពាធបរិយាកាសទិសដៅខ្យល់មូសុងនិរតី និងការវិវត្តនៃប្រព័ន្ធពពកទឹកភ្លៀងក្នុងតំបន់ នឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា ឈានទៅរកការផ្លាស់ប្ដូរពីរដូវវស្សាទៅរដូវប្រាំង។ ស្ថានភាពនេះ នឹងនាំឱ្យបរិមាណទឹកភ្លៀងថយចុះជាបន្តបន្ទាប់ ហើយរដូវវស្សាប្រចាំឆ្នាំ២០២៦ នឹងបញ្ចប់នៅត្រឹមសប្តាហ៍ទី៣ នៃខែតុលា ខាងមុខនេះ…។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញកាលពីថ្ងៃទី១០តុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា បាតុភូតអែលនីញ៉ូ នឹងស្ថិតនៅក្នុងកម្រិត១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀង ក្នុងកម្រិតខ្សោយលាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់។ លើសពីនេះ មានបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។ ដូចនេះ ក្រសួងសូមអំពាវនាវប្រជាពលរដ្ឋ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹក ទុកសម្រាប់រដូវប្រាំង នាពេលខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ក្រសួងធនធានទឹក នឹងបន្តតាមដានអំពីស្ថាន អាកាសធាតុ ក្នុងករណីមានអ្វីប្រែប្រួល នឹងជម្រាបជូនដល់ពលរដ្ឋឱ្យបានជ្រាបផងដែរ៕




