មេដឹកនាំកម្ពុជា នឹងទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ តួកគី និងកាហ្សាក់ស្ថាន
Mao Sopha
•
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ជាប់គ្នាៗ គឺសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគី និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១០ ខែតុលា។ 

សម្តេចនាយករដ្ឋមន្រ្តី និងស្រ្តីទី១ ទៅបំពេញទស្សនកិច្ចនៅបារាំង កាលពីខែមេសា ឆ្នាំ២០២៦។ 
សម្តេចនាយករដ្ឋមន្រ្តី និងស្រ្តីទី១ ទៅបំពេញទស្សនកិច្ចនៅបារាំង កាលពីខែមេសា ឆ្នាំ២០២៦។ 

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងអប់រំ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងសមាជិកមួយចំនួនទៀត នៃសភាពាណិជ្ជកម្មកម្ពុជា នឹងអមដំណើរទៅជាមួយសម្តេចធិបតី។ នៅថ្ងៃទី១៥តុលា សម្តេចនាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និងផ្លាស់ប្តូរទស្សនៈជាមួយប្រមុខដឹកនាំនៃប្រទេសសមាជិកដទៃទៀត។

រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី
រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី

ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសសមាជិក CICA ផ្សេងទៀតផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នៅថ្ងៃ១៦តុលា មេដឹកនាំកម្ពុជា នឹងទៅបំពេញទស្សនកិច្ចនៅតួកគី ហើយនឹងជួបលោកប្រធានាធិបតី រីស៊ីប ថាយយីប អេដូហ្កាន់ ( Recep tayyip Erdogan) ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។

រដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
រដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់

នៅថ្ងៃទី១៧តុលា សម្តេច នឹងបន្តធ្វើដំណើរទៅរដ្ឋធានីអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសនេះ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្រសួងការបរទេសកម្ពុជា អះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី នឹងផ្តល់សន្ទុះថ្មីដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងនេះ៕

រដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន
រដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត