ក្រុមឧទ្ទាមហ៊ូធីបា.ញ់មីស៊ីលបាលីស្ទីក ហោះជ្រែកអាកាសទៅវាយប្រហារព្រលានយន្តហោះអារ៉ាប៊ីសាអូឌីត
ហៀប ស៊ីថេត
•
08 តុលា 2026 12:30 PM

មជ្ឈិមបូព៌ា៖ ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ដែលស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៨ ខែតុលានេះថា ខ្លួនបានបាញ់ប្រហារដោយប្រើប្រាស់មីស៊ីលបាលីស្ទីកតម្រង់ទៅព្រលានយន្តហោះអន្តរជាតិ King Khalid នៅក្នុងរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត...។

ជាមួយគ្នា អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានថ្លែងថា មនុស្ស៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើព្រលានយន្តហោះអន្តរជាតិចំនួន២របស់ព្រះរាជាណាចក្រមួយនេះ រួមទាំងព្រលានយន្តហោះក្នុងរាជធានីរីយ៉ាដផងដែរ។ ការវាយប្រហារនេះ បានសម្លាប់ជនជាតិអេហ្ស៊ីបម្នាក់ និងជនជាតិអាល់ហ្សេរីម្នាក់ នៅព្រលានយន្តហោះ Abha និងជនជាតិស៊ូដង់ម្នាក់ នៅព្រលានយន្តហោះក្នុងរាជធានីរីយ៉ាដ ព្រមទាំងបណ្ដាលឱ្យមនុស្ស៣៦នាក់ផ្សេងទៀតរងរបួស។

លើសពីនេះ អាជ្ញាធរស៊ីវិលអាវកាសចរណ៍អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិ Abha និងព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងរាជធានីរីយ៉ាដ បានរងការវាយប្រហារយ៉ាងសន្ធាប់ ខណៈកងកម្លាំងប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារជាបន្តបន្ទាប់នេះ រួមទាំងការបាញ់មីស៊ីលបាលីស្ទីកតម្រង់ទៅព្រលានយន្តហោះក្នុងរាជធានីរីយ៉ាដផងដែរ ដោយបានបញ្ឆេះភ្លើងជម្លោះកាន់តែសន្ធោសសន្ធៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត