តុលាការថៃ កាត់ទោសអតីតសង្ឃសៀមម្នាក់ ដាក់ពន្ធនាគារជិត១០០០ឆ្នាំ
S
Sinuon Nop
•
12 ម៉ោងមុន

រាជធានីបាងកក៖ តុលាការថៃ បានកាត់ទោសអតីតព្រះសង្ឃម្នាក់ ឈ្មោះ អាឡុងកូត  (อลงกต) ឱ្យជាប់ពន្ធនាគារសរុបរយៈពេល៧៤២ឆ្នាំ និងបុគ្គលម្នាក់ទៀត ឈ្មោះ ប៊ី (บี) ដែលបានអះអាងថា ជាគ្រូមន្ដអាគមន៍​ឱ្យជាប់ពន្ធនាគាររយៈពេល៣៨៦ឆ្នាំ និង១ ៤៨០ខែ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការកិបកេង និងការលាងលុយដោយខុសច្បាប់ ដែលមានទឹកប្រាក់សរុបជាង១០ពាន់លានបាត (លុយថៃ) ឬស្មើប្រហែលជាង២៩៧,១លានដុល្លារអាម៉េរិក​ ពីប្រាក់បរិច្ចាគទាក់ទងនឹងវត្តព្រះបាទទឹកពុះ (พระบาทน้ำพุ)។ នេះបើតាមកាសែតថៃខាវសដ បានចេញផ្សាយនៅថ្ងៃពុធទី៧ ខែតុលា។

តុលាការព្រហ្មទណ្ឌមជ្ឈិម ទទួលបន្ទុកលើសំណុំរឿងពុករលួយ និងការប្រព្រឹត្តខុសនៅក្នុងតួនាទី បានប្រកាសសាលក្រម កាលពីព្រឹក​ថ្ងៃពុធទី៧ ខែតុលា ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានកំណត់រយៈពេលជាប់ពន្ធនាគារជាក់ស្តែង សម្រាប់លោក ប៊ី ​ត្រឹមរយៈពេលអតិបរមា៥០ឆ្នាំតាមច្បាប់កំណត់ ដោយលើកឡើង ពីសារសំខាន់នៃសក្ខីកម្មរបស់គាត់។ ជនជាប់ចោទ​ទាំងពីរនាក់ ក៏ត្រូវបានតុលាការបង្គាប់​ឱ្យសងប្រាក់ត្រឡប់មកវិញរួមគ្នា ចំនួនជាង៣០០លានបាត ឬស្មើជាង៨,៩លានដុល្លារអាម៉េរិក។​ សំណុំរឿងនេះ ចាប់ផ្តើមឡើង បន្ទាប់ពីប៉ូលិស​ផ្នែកបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ឃាត់​​ព្រះកាយ​​​​ព្រះសង្ឃអង្គនេះ​ និងលោក ប៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយលើប្រាក់បរិច្ចាគជូនវត្តព្រះបាទទឹកពុះ និងបទល្មើសលាងសម្អាតប្រាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត