វិស័យឧស្សាហកម្មថៃ ខាតបង់ធ្ងន់ធ្ងររហូតដល់១៧៨លានដុល្លារ
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រាជធានីបាងកក៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានទម្លាយនៅថ្ងៃពុធទី៧ ខែតុលានេះថា វិស័យឧស្សាហកម្មរបស់ប្រទេសថៃ​ បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ អស់ថវិកាប្រមាណ៦ពាន់លានបាត ឬស្មើនឹង១៧៨លានដុល្លារអាម៉េរិក ដោយសារគ្រោះទឹកជំនន់យ៉ាងសន្ធឹកសន្ធាប់ដែលបានបំផ្លិចបំផ្លាញ និងវាយប្រហារផ្នែកជាច្រើននៃប្រទេសនេះ ចាប់តាំងពីខែមុនមក។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយកាសែតរ៉យទ័រ...។

អគ្គលេខាធិការ FTI លោក បៈនិឋាន បៈវៈរ៉ូឡារៈវិទ្យា (ปณิธาน ปวโรฬารวิทยา) បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបូកសរុបថា ទោះបីជាមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់យ៉ាងណាក៏ដោយ ក៏រោងចក្រដំឡើងរថយន្តបច្ចុប្បន្ននៅតែមានគ្រឿងបន្លាស់គ្រប់គ្រាន់នៅក្នុងឃ្លាំង ដើម្បីបន្តចង្វាក់ផលិតកម្មរហូតដល់ថ្ងៃទី១២ខែតុលា។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន FTI បានវាយតម្លៃលើផលប៉ះពាល់នៃគ្រោះទឹកជំនន់នៅក្នុងរាជធានីបាងកក និងខេត្តចំនួន១៤ផ្សេងទៀត បានបំផ្លិចបំផ្លាញក្នុងទំហំទឹកប្រាក់ត្រឹមតែប្រមាណ១ពាន់លានបាតប៉ុណ្ណោះ ប៉ុន្តែតួលេខនេះ បានស្ទុះកើនឡើងយ៉ាងគំហុករហូតដល់៦ពាន់លានបាត បន្ទាប់ពីមានការវាយប្រហារបន្តបន្ទាប់ដោយទឹកភ្លៀង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត