ឥណ្ឌូណេស៊ី បើកឃ្លាំងរង់ចាំទទួលនាគរាជចម្បាំងដែនអាកាសចិន J-10CE ៤២គ្រឿង យ៉ាងអន្ទះសា
ហៀប ស៊ីថេត
•
19 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី ត្រូវបានរំពឹងថា នឹងបើកទ្វារទទួលយន្តហោះចម្បាំង Chengdu J-10CE ដំបូងបង្អស់របស់ខ្លួនក្នុងរយៈពេល៦ខែទៀត ដែលនឹងធ្វើឱ្យប្រទេសនេះ ក្លាយជាប្រតិបត្តិករអន្តរជាតិនៃយន្តហោះចម្បាំងផលិតដោយចិនលំដាប់ទី៣ បន្ទាប់ពីប៉ាគីស្ថាន និងអ៊ូសបេគីស្ថាន នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦...។

រដ្ឋធានីហ្សាការតា បានបញ្ជាក់ពីការបញ្ជាទិញយន្តហោះចម្បាំង Chengdu J-10CE ជំនាន់ទី៤,៥ ចំនួន៤២គ្រឿង ដែលមានរហ័ស្សនាមថា «នាគរាជដ៏មានឫទ្ធិ (Vigorous Dragons» កាលពីខែតុលាឆ្នាំមុន ជាមួយនឹងកញ្ចប់ថវិកា ដែលត្រូវបានអនុម័តចំនួន៩ពាន់លានដុល្លារអាម៉េរិក។ សារព័ត៌មានឥណ្ឌូណេស៊ី Republika Online បានរាយការណ៍ថា ទោះបីជាមិនទាន់ដឹងថា មានយន្តហោះប៉ុន្មានគ្រឿងនឹងត្រូវប្រគល់ជូនក៏ដោយ ប៉ុន្តែ..ការប្រគល់លើកដំបូងត្រូវបានរំពឹងទុកនៅខែមេសាឆ្នាំ២០២៧។

យោងតាមរបាយការណ៍ នាយអគ្គសេនាធិការកងទ័ពអាកាសឥណ្ឌូណេស៊ី លោក មហាម៉ាដ តូននី ហារចូណូ (Mohamad Tonny Harjono) មិនបានផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីការបញ្ជាទិញនោះទេ ប៉ុន្តែបានស្នើឱ្យសាធារណជនមានការអត់ធ្មត់ ដោយពោលថា គ្រាន់តែរង់ចាំការមកដល់នៃនាគរាជចម្បាំងដែនអាកាសដ៏មានឫទ្ធិរបស់ចិន តែប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត