ក្រោយភ្លៀងមេឃស្រឡះ! នាយករដ្ឋមន្ត្រីជប៉ុន ហៅចិនថា ជា«អ្នកជិតខាងដ៏សំខាន់»
ហៀប ស៊ីថេត
•
13 ម៉ោងមុន

រាជធានីតូក្យូ៖ នៅក្នុងការថ្លែងសារនយោបាយទៅកាន់សភា នៅថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកៃឈី (Sanae Takaichi) បានហៅប្រទេសចិនថាជា «អ្នកជិតខាងដ៏សំខាន់» និងបានប្តេជ្ញាចិត្តកសាងទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រជាជាតិគូប្រជែងទាំង២...។

លោកស្រី សាណាអេ តាកៃឈី
លោកស្រី សាណាអេ តាកៃឈី

ទំនាក់ទំនងទ្វេភាគីរវាងយក្សសេដ្ឋកិច្ចនៅអាស៊ីទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកស្រី សាណាអេ តាកៃឈី បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំមុនថា រាជធានីតូក្យូ អាចនឹងលូកដៃជ្រៀតជ្រែក ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងអះអាងថាជាដែនដីរបស់ខ្លួន។ ផ្ទុយស្រឡះ នៅថ្ងៃចន្ទទី៥ ខែតុលានេះ នៅពេលថ្លែងសារនយោបាយទៅកាន់សភា លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖«ចិន[..]គឺជាអ្នកជិតខាងដ៏សំខាន់មួយ ហើយទោះបីជាមានភាពរកាំរកូសខ្លះក្ដី ក៏យើងបានកសាងទំនាក់ទំនងអូសបន្លាយជាច្រើនឆ្នាំមកហើយ។ យើងនឹងប្រឹងប្រែង ដើម្បីធានាឱ្យមានទំនាក់ទំនងលើបញ្ហាប្រឈមរួម ប្រកាសជំរុញកិច្ចសន្ទនា ដើម្បីការពារផលប្រយោជន៍ជាតិ និងកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព»។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា ជប៉ុនក៏នឹងប្រកាន់ជំហររ៉ឹងត្អឹង និងអំពាវនាវយ៉ាងខ្លាំងក្លាឱ្យមានការទទួលខុសត្រូវផងដែរ។

លោកស្រី សាណាអ៊ិ តាកៃឈី និងលោក ស៊ី ជីនពីង
លោកស្រី សាណាអ៊ិ តាកៃឈី និងលោក ស៊ី ជីនពីង

ការថ្លែងសារនយោបាយនេះ ធ្វើឡើងបន្ទាប់ពីអ្នកទូតជាន់ខ្ពស់ចិន បានលើកឡើងកាលពីសប្តាហ៍មុនថា ទំនាក់ទំនងជាមួយរាជធានីតូក្យូកំពុងរង់ចាំការធ្វើឱ្យប្រក្រតីភាពឡើងវិញ ក្នុងអំឡុងពេលជំនួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅកាន់រដ្ឋធានីប៉េកាំង។ សូ​មរំឭកថា កាលពីឆ្នាំមុន ប្រទេសចិន បានព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅកម្សាន្តនៅជប៉ុន និងបានដាក់កំហិតពាណិជ្ជកម្ម នាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់រ៉ែដែលកម្រ និងសំខាន់ៗដល់ក្រុមហ៊ុនជប៉ុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត