ខេត្តបន្ទាយមានជ័យ មានយុវជន និងយុវនារី៦៣៦នាក់ មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦
អ
អាន ប៊ុនរ័ត្ននៈ
•
មួយម៉ោងមុន


ក្រុងសិរីសោភ័ណ៖ បន្ទាប់ពីរាជរដ្ឋាភិបាល​កកម្ពុជា ប្រកាសពីការដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ សម្រាប់តែខេត្តបន្ទាយមានជ័យ មានបេក្ខជនជាយុវជន និងយុវនារីចំនួន៦៣៦នាក់ (ស្ត្រី១១៣នាក់) បានមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅការិយាល័យក្រុង-ស្រុករបស់កងរាជអាវុធហត្ថ...។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០២៦ នៅតាមទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៩ បានប្រគល់ពាក្យជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ ដល់២៥ឆ្នាំ ទាំងយុវជន និងយុវនារី បានចំនួន៦៣៦នាក់ ក្នុងនោះយុវជន៥២៣នាក់ និងយុវនារីចំនួន១១៣នាក់។ ចំពោះយុវជន-យុវនារី ដែលបានទីទទួលពាក្យនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ៩ស្រុក-ក្រុង រួមមាន៖ ទី១.ក្រុងប៉ោយប៉ែតចំនួន៧៣នាក់ ប្រុស៦៧នាក់ស្រី៦នាក់។

ទី២.ក្រុងសិរីសោភ័ណ មានចំនួន៨៧នាក់ ប្រុស៦៧នាក់ ស្រី២០នាក់។ ទី៣.ស្រុកមង្គលបូរី មានចំនួន៩៦នាក់ ប្រុស៧៩នាក់ ស្រី១៧នាក់។ ទី៤.ស្រុកព្រះនេត្រព្រះ មានចំនួន៥២នាក់ ប្រុស៤០នាក់ ស្រី១២នាក់។ ទី៥.ស្រុកភ្នំស្រុក មានចំនួន៣៣នាក់ ប្រុស២៨នាក់ ស្រី៥នាក់។ ទី៦.ស្រុកថ្មពួក មានចំនួន៨៤នាក់ ប្រុស៦៣នាក់ ស្រី២១នាក់។ ទី៧.ស្រុកស្វាយចេក មានចំនួន១១៩នាក់ ប្រុ​ស១០០នាក់ ស្រី១៩នាក់ ទី៨.ស្រុកម៉ាឡៃ មានចំនួន៥៦នាក់ ប្រុស៤៨នាក់ ស្រី៨នាក់ និងទី៩.ស្រុកអូរជ្រៅ មានចំនួន៣៦នាក់ ប្រុស៣១នាក់ ស្រី៥នាក់៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត