ប្រធានាធិបតី ត្រាំ ប្ដេជ្ញាវាយប្រហា រធ្ងន់ធ្ងរលើប្រទេសអ៊ីរ៉ង់
S
Sinuon Nop
•
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលកងនាវាផ្ទុកយន្ដហោះវាយប្រហារ យូអេសអេស ចច វ៉ាស៊ីនតោន (USS George Washington), និង យូអេសអេស ចច អេច.ដាប់ប៊ែលល្យូ. ប៊ូស (USS George H.W. Bush) និងកងនាវាចុះទឹកវាយឡើងលើគោក កំពុងតែធ្វើប្រតិបត្ដិការ នៅក្នុងដែនទឹក នៃសមុទ្រអារ៉ាប់ ហើយកងនាវាផ្ទុកយន្ដហោះវាយប្រហារ យូអេសអេស ធេអូឌ័រ រ៉ូសេវ៉ែលត៍ (USS Theodore Roosevelt) រួមជាមួយនឹងកងនាវាចុះទឹកវាយឡើងលើគោកផ្សេងៗទៀត បានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅទីក្រុងសាន់ ឌៀហ្គោ (San Diego) នៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងកើត ស្ថិក្នុងរដ្ឋកាលីហ្វ័រញ៉ា កំពុងតែធ្វើនាវាចរត្រង់ទិសដៅ ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្ដេជ្ញា នឹងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីរសៀល ថ្ងៃសុក្រ ទី២ ខែកញ្ញាថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់ នឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ្នកបើកបរយន្តហោះម្នាក់ ទៅលើជើងហោះហើររបស់ក្រុមហ៊ុន Flydubai (ហ្វាយឌូបៃ) ដែលកំពុងតែធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។

នៅក្នុងហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃមុននោះ ក្រុមអ្នកដំណើរដែលបានឃើញ បានជួយទប់ស្កាត់ មិនឱ្យយន្តហោះធ្លាក់ ដោយបានចុះចតជាបន្ទាន់ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅមុនពេលក្រុមអ្នកដំណើរ ភាគច្រើន ជាជនជាតិអ៊ីស្រាអែល ត្រូវបានដឹកតាមយន្ដហោះវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងនាមជាវីរបុរស។

ការព្រមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឡើង ស្របពេលប្រទេសអារ៉ាប់រួម ឬអារ៉ាប់អេមីរេត (UAE) ចាប់ផ្តើមស៊ើបអង្កេត ថាតើហេតុការណ៍នេះ មានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មដែរឬយ៉ាងណា។ ស្របគ្នានេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងថា ជនសង្ស័យរូបនេះ បានទទួល «ការបណ្ដុះគំនិតជ្រុលនិយម»។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ នៅឯសេតវិមានថា៖ «ផ្អែកលើអ្វីដែលខ្ញុំបានឮ ខ្ញុំអាចនិយាយបានថា ចម្លើយ គឺមែនហើយ ប៉ុន្តែយើងកំពុងតែធ្វើការលើរឿងនេះ នៅឡើយ»។

ការលើកឡើងបែបនេះ បានធ្វើឡើង ស្របពេលលោកប្រធានាធិបតី ត្រូវបានគេសួរថា តើប្រទេសអ៊ីរ៉ង់ មានការជាប់ពាក់ព័ន្ធនឹងហេតុការណ៍ដែលបានកើតឡើង នៅលើជើងហោះហើរ ពីទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ទីក្រុងតែលអាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែលដែរឬទេ ហើយថាតើសហរដ្ឋអាម៉េរិក នឹងសងសឹក ប្រឆាំងនឹងអ៊ីរ៉ង់ ដែរឬយ៉ាងណា ប្រសិនបើរកឃើថា មែននោះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លើយតបវិញថា៖«កុំបារម្ភ! អ៊ីរ៉ង់ នឹងត្រូវរងការវាយយ៉ាងធ្ងន់ធ្ងរបំផុត»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត