ភ្ញាក់ផ្អើល! ពលរដ្ឋប្រទះឃើញគោយន្តធ្លាក់ចូលស្ទឹងគ្រញូង តែបាត់ម្ចាស់ឈឹង, សមត្ថកិច្ចកំពុងរុករក
ហាក់ អ៊ីឌី
•
14 ម៉ោងមុន

ខេត្តបាត់ដំបង៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលកើតឡើង! ប្រជាពលរដ្ឋ​ឃុំ​តា​សាញ ស្រុក​សំឡូត ​ខេត្តបាត់ដំបង ប្រទះឃើញគោយន្តមួយគ្រឿង បានធ្លាក់ចូលទៅក្នុងស្ទឹងគ្រញូង ប៉ុន្តែមិនឃើញម្ចាស់ ឬអ្នកបើកបរនោះឡើយ ធ្វើឱ្យមានការសង្ស័យ និងបារម្ភពីសុវត្ថិភាពម្ចាស់គោយន្តយ៉ាងខ្លាំង...។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ពួកគាត់បានប្រទះឃើញគោយន្តនោះនៅក្នុងទឹកស្ទឹងបាត់ទៅហើយ ដោយពុំដឹងថារអិលធ្លាក់ ឬជួបគ្រោះថ្នាក់តាំងពីពេលណានោះទេ។ ដោយសាររុករកនៅជុំវិញនោះមិនឃើញមានមនុស្ស ទើបពលរដ្ឋប្រញាប់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យមើលជាក់ស្តែង។ 

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋ ប្រញាប់ប្រញាល់ចុះពិនិត្យទីតាំងកើតហេតុ និងរុករកតាមដងស្ទឹង ដើម្បីស្វែងរកម្ចាស់គោយន្ត ព្រមទាំងស្រាវជ្រាវបន្តជុំវិញមូលហេតុពិតប្រាកដ ដែលនាំឱ្យមានហេតុការណ៍នេះ។ ទោះយ៉ាងណា តាមរយៈទំព័រហ្វេសប៊ុករបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានបញ្ជាក់ថា ពេលនេះកម្លាំងប៉ុស្តិ៍និងលោកមេភូមិជាការពារភូមិ បានជួលត្រាក់ទ័រអូសគោយន្តនោះ ឡើងមកលើគោកវិញហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត