ប៉ូលិសស្រុកស្វាយជ្រុំ ចាប់ជនល្មើសគ្រឿងញៀន៦នាក់ បញ្ជូនទៅតុលាការ
ហាក់ អ៊ីឌី
•
មួយម៉ោងមុន

ខេត្តស្វាយរៀង​​៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបករណីរក្សាទុក និងជួញដូរសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។  

របាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាល ទទួលព័ត៌មានពីប្រជាពលរដ្ឋ និងបានចុះស្រាវជ្រាវផ្ទាល់ រហូតកំណត់មុខសញ្ញាបានយ៉ាងច្បាស់លាស់។ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ បានឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន៦នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រួមជាមួយថ្នាំញៀនប្រភេទក្រាមសថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ។ មន្ត្រីនគរបាលជំនាញ បានកសាងសំណុំរឿងរួចរាល់ហើយ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត