ជួបគ្នាថ្ងៃស្អែកនៅក្នុងកម្មវិធី MEGA COUNTDOWN! ឱកាសឈ្នះរថយន្តទំនើប ៣គ្រឿង
Mao Sopha
•
2 ម៉ោងមុន

(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី MEGA COUNTDOWN «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងគម្រោង «មេគង្គ ស៊ីធី» ដោយមានការផ្តល់ជូនប្រូម៉ូសិនពិសេស ព្រមទាំងឱកាសឈ្នះរង្វាន់ធំៗជាច្រើនសម្រាប់ម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាង និងអតិថិជនថ្មីដែលកក់ផ្ទះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលបរិច្ឆេទនៃកម្មវិធី MEGA COUNTDOWN «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ក្នុងខែតុលា ឆ្នាំ២០២៦ មានដូចខាងក្រោម៖

  • ថ្ងៃទី២, ៣ និង៤ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច
  • ថ្ងៃទី១៦, ១៧ និង១៨ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច
  • ថ្ងៃទី២៣, ២៤ និង២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

កម្មវិធី MEGA COUNTDOWN នេះ គឺជាកម្មវិធីពិសេសសម្រាប់អតិថិជនដើម្បីមានឱកាសចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ជាមួយរង្វាន់ធំ រថយន្តចំនួន ៣គ្រឿង រួមមាន៖ រថយន្ដប្រណិត Rolls Royce, រថយន្ដSUVជំនាន់ថ្មីម៉ូដែល JETOUR T1 PHEV និងរថយន្ដអគ្គិសនី​​ម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1 ។

ក្រៅពីរង្វាន់រថយន្តទាំង ៣គ្រឿង អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀតរួមមាន៖ ទូរទស្សន៍ទំហំ ៦៥អ៊ីញ ចំនួន ១០រង្វាន់ ទូទឹកកកចំនួន ១០រង្វាន់ និងបណ្ណសាច់ប្រាក់ ៥ពាន់ដុល្លារ ចំនួន ១០រង្វាន់។ ជាពិសេសសម្រាប់ អតិថិជនដែលមានបំណងទិញគេហដ្ឋាន ក៏អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនពិសេស 10.10.10 ដែលកំពុងផ្តល់ជូនក្នុងអំឡុងកម្មវិធីនេះផងដែរ។

សម្រាប់អតិថិជនជាម្ចាស់គេហដ្ឋានដែលមានបណ្ណផ្សងសំណាងចាស់ បុរី មេគង្គ លែន សូមគោរពអញ្ជើញលោកអ្នកមកកាន់គម្រោង «មេគង្គ ស៊ីធី» ដើម្បីធ្វើបច្ចុប្បន្នភាព និងប្តូរបណ្ណផ្សងសំណាងចាស់ទៅជាបណ្ណផ្សងសំណាងថ្មី ស្របតាមលក្ខខណ្ឌរបស់កម្មវិធី ដើម្បីមានសុពលភាពសម្រាប់ចូលរួមក្នុងការចាប់រង្វាន់ធំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចំណែកអតិថិជនថ្មី អាចអញ្ជើញមកទស្សនាផ្ទះគំរូ ស្វែងយល់ពីគម្រោង និងការផ្តល់ជូនពិសេសនានា។ អតិថិជនដែលធ្វើការកក់ ឬទិញ គេហដ្ឋានណាមួយនៅក្នុងគម្រោង «មេគង្គ ស៊ីធី» ឬ «ហ្គោលឌិន អាវិននូ» ស្របតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន នឹងទទួលបានបណ្ណផ្សងសំណាងសម្រាប់ចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំនេះ។

សាធារណជន និងអតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះជាមុនសម្រាប់ចូលរួមកម្មវិធី តាមរយៈតំណភ្ជាប់៖ https://forms.gle/1XJjXo85Fho1KLWp9

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland 

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7 ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត