៩ខែ ភ្ញៀវអន្តរជាតិជាង៥០ម៉ឺននាក់ទៅទស្សនាអង្គរវត្ត ធ្លាក់ចុះជិត៣០ភាគរយ
S
Soriya Sou
•
3 ម៉ោងមុន

ក្រុងសៀមរាប៖ រយៈពេល៩ខែ ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរបរទេសជាង៥០ម៉ឺននាក់ប៉ុណ្ណោះ បានទៅទស្សនានៅរមណីដ្ឋានអង្គរ ដោយចំនួនេះ ធ្លាក់ចុះជិត៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥...។ 

របាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែតុលានេះ បានបង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ២០២៦ ភ្ញៀវបរទេសជាង៣ម៉ឺន៥ពាន់នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ បង្កើតចំណូលឱ្យកម្ពុជាបានជាង១លាន៦៩ម៉ឺនដុល្លារអាម៉េរិក។ បើគិតក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនាអង្គរមានជាង៥១ម៉ឺននាក់ ធ្លាក់ចុះជិត៣០ភាគរយ ខណៈចំណូលទទួលបាន ជាង២៤លាន២៣ម៉ឺនដុល្លារអាម៉េរិក ធ្លាក់ចុះជិត២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៥។

ក្រៅពីរមណីយដ្ឋានអង្គរ ក្នុងរយៈពេលដូចគ្នា កម្ពុជាក៏បានលក់បណ្ណជូនភ្ញៀវបរទេសជិត១ពាន់នាក់ ចូលទស្សនាប្រាសាទកោះកែរ ទទួលបានចំណូលជាង១៤ម៉ឺន៦ពាន់ដុល្លារ, ភ្ញៀវជាង១,១ម៉ឺននាក់ ចូលទស្សនាប្រាសាទបេងមាលា ទទួលបានចំណូលជាង១១,៩ម៉ឺនដុល្លារ ខណៈភ្នំក្បាលស្ពាន មានភ្ញៀវទៅទស្សនាចំនួនជិត១ពាន់នាក់ ទទួលបានចំណូលជាង៤៨០០ដុល្លារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត