ដោយសារជំនន់ទឹកភ្លៀងកាន់តែខ្លាំង អាជ្ញាធរ ផ្អាករថយន្តធំឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ម្តុំតំបន់អូរស្ងួតជាបណ្តោះអាសន្ន
អ
អុន សម្ផស្ស
•
3 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រលេខ ៣៤០+០០០ ដល់ ៣៦១+៨៥០ ត្រង់តំបន់អូរស្ងួត ផ្លូវវាងក្រុងទឹកថ្លា ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦..។

ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីតំបន់នេះ ទទួលរងឥទ្ធិពលពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវជាតិ។ មន្ទីរ បញ្ជាក់ថា វិធានការនេះមានគោលបំណងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់រងផលប៉ះពាល់។ ទន្ទឹមគ្នា មន្ទីរ អំពាវនាវដល់ម្ចាស់យានយន្តធុនធំគ្រប់ប្រភេទ យោគយល់ និងអនុវត្តតាមសេចក្តីជូនដំណឹង ដើម្បីចូលរួមការពារផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត