អាជ្ញាធរកម្ពុជា បន្តបង្ក្រាបគ្រឿងញៀនហេរ៉ូអ៊ិនជាង៣គីឡូក្រាម នៅព្រលានយន្តហោះតេជោ
ហាក់ អ៊ីឌី
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ សមត្ថកិច្ចប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ក្រាបករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ដោយរឹបអូសសារធាតុញៀនប្រភេទហេរ៉ូអ៊ិន (Heroin) ទម្ងន់ជាង៣គីឡូក្រាម ដែលត្រូវបានក្រុមឧក្រិដ្ឋជនលាក់បង្កប់យ៉ាងប៉ិនប្រសប់នៅក្នុងបាតវ៉ាលីស ដើម្បីនាំចេញទៅបរទេស...។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញសង្កេតឃើញភាពមិនប្រក្រតីនៃកាបូបវ៉ាលីសរបស់ជនសង្ស័យម្នាក់ តាមរយៈការឆ្លុះម៉ាស៊ីនស្កែន (X-Ray Scanner) នៅច្រកត្រួតពិនិត្យរបស់អាកាសយានដ្ឋាន។ ដោយមានការសង្ស័យ សមត្ថកិច្ចបានសហការជាមួយមន្ត្រីគយ និងរដ្ឋាករ ដើម្បីធ្វើការត្រួតពិនិត្យផ្ទាល់ យ៉ាងល្អិតល្អន់។ 

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌ស តាមរយៈការត្រួតពិនិត្យរហ័សបង្ហាញថា ជាសារធាតុញៀនប្រភេទហេរ៉ូអ៊ិន មានទម្ងន់សរុបជាង៣គីឡូក្រាម ត្រូវបានវេចខ្ចប់យ៉ាងជិត និងបង្កប់ក្នុងជញ្ជាំងកាបូបវ៉ាលិស ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត