អាជ្ញារកណ្ដាល ចាយកាតក្រហម២សន្លឹកភ្លាមៗ ក្រោយមានករណីទាញសក់កីឡាករ Scipio ក្នុងការប្រកួត CNL
Chanmarady Chuon
•
9 ម៉ោងមុន

កីឡា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ កុងកាកាហ្វ ណេសិន លីគ (Concacaf Nations League) បានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែក៏រងការរិះគន់ផងដែរ ដោយសារមានករណីទាញសក់វែងដល់កជើងរបស់គូប្រកួត។ អាជ្ញាកណ្តាលផ្តល់កាតក្រហម២សន្លឹក ដល់កីឡាករ២រូប ដោយសារទាញសក់កីឡាករម្នាក់ជាគូប្រកួត គឺ អេដេន ស្គីភីអូ (Aedan Scipio)។ 

កីឡាករ Scipio របស់ក្រុមជម្រើសជាតិអាល់ហ្គីឡា (Anguilla) ត្រូវបានប្តូរចូលលេងនៅនាទី៨៩ (សល់២១នាទីចុងក្រោយ) ក្នុងជំនួបតទល់នឹងក្រុមអង់ទីហ្គា-បាប៊ុយដា (Antigua and Barbuda)។ ទោះបីជាក្រុមក្រុមអង់ទីហ្គា-បាប៊ុយដា កំពុងនាំមុខ ៥-០ រួចជាស្រេចក៏ដោយ ប៉ុន្តែ វត្តមានរបស់ Scipio នៅចុងម៉ោង បែរជាឆក់យកការចាប់អារម្មណ៍ខ្លាំងជាងគេ។ សក់របស់ Scipio មានប្រវែងវែងខ្លាំង រហូតដល់ពេលចងទៅក្រោយ គឺប្រវែងចុងសក់ស្ទើរអូសដី ដែលកត្តានេះ បានក្លាយជាគោលដៅនៃការបង្កកំហុសភ្លាមៗពីសំណាក់គូប្រកួត។

កីឡាករ ឃាន ហ្គ្រីន (Keon Greene) របស់ក្រុមអង់ទីហ្គា-បាប៊ុយដា គឺជាមនុស្សដំបូងគេដែលបានទាញសក់វែងរបស់ Scipio ពីក្រោយ បន្ទាប់ពីរូបគេតាមដណ្តើមបាល់។ ករណីនេះ ធ្វើឱ្យ Greene ត្រូវអាជ្ញាកណ្ដាលផ្តល់កាតក្រហម និងបណ្តេញចេញពីទីលាននៅនាទីទី៧១។ ឈានចូលដល់ម៉ោងបន្ថែមបង្គ្រប់ Scipio ត្រូវគេទាញសក់ពីក្រោយឱ្យដួលត្រឡប់ត្រឡិនម្ដងទៀត ដោយកីឡាករ សាឡុង ណាយត៍ (Shalon Knight) ហើយសាឡុង ណាយត៍ ក៏ទទួលបានកាតក្រហមភ្លាមៗពីអាជ្ញាកណ្តាលតែម្ដង។ ទោះបីជាក្រុមអង់ទីហ្គា-បាប៊ុយដា ត្រូវបញ្ចប់ការប្រកួតដោយសល់សមាជិកត្រឹម៩នាក់ នៅលើទីលានយ៉ាងណាក៏ដោយ ក៏ពួកគែនៅតែអាចរក្សាលទ្ធផល ៥-០ រហូតដល់ផ្លុំកញ្ចែបញ្ចប់ការប្រកួត ដើម្បីទទួលបានជ័យជម្នះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត