ឪពុកចុងគ្មានមេត្តា ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ ក្រោយប្រើប្រាស់ហិង្សាលើក្មេងប្រុសអាយុ១១ឆ្នាំជាកូនចុង
ហាក់ អ៊ីឌី
•
12 ម៉ោងមុន

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿង និងរៀបចំបញ្ជូនបុរសជាជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ករណីវាយដំយ៉ាងធ្ងន់ធ្ងរលើក្មេងប្រុសអាយុ១១ឆ្នាំ ជាកូនចុង នាពេលថ្មីៗនេះ ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លានៅតាមបណ្តាញសង្គម....។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោយមានការបង្ហោះវីដេអូលើបណ្ដាញសង្គម អំពីករណីឪពុកចុង វាយកូនចុងនៅវាលស្រែ ក្នុងស្រុករលាប្អៀរ  កម្លាំងនគរបាលជំនាញ ក៏ប្រញាប់ចុះធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនល្មើសឈ្មោះ យន សាន អាយុ២៩ឆ្នាំ នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាលើក្មេងប្រុសអាយុ១១ឆ្នាំ ដែលជាកូនចុង រស់នៅក្នុងផ្ទះជាមួយគ្នា។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមច្បាប់៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត