ថៃប្រកាសអាសន្ន បារម្ភបាក់ទំនប់ ឃុន ដាន ប្រាកាន់ឈុន អាចនឹងលិចប្រទេសថៃ!
N
Nary Vann
•
11 ម៉ោងមុន

រាជធានីបា​ងកក៖ ខេត្តនគរនាយក (นครนายก) ត្រូវបានដាក់ក្នុង«កម្រិតប្រកាសអាសន្នខ្ពស់បំផុត» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ហូរចូលទៅក្នុងអាងស្តុកទឹកនៃទំនប់ឃុនដាន ប្រាការជល (คุณด่านปราการชล) ធ្វើឱ្យបរិមាណទឹកហក់ឡើងរហូតដល់ទៅ៩៧,៦ភាគរយនៃសមត្ថភាពផ្ទុកសរុប។

ដើម្បីការពារកុំឱ្យទឹកជន់ហូររំលងទំនប់ អាជ្ញាធរបានបង្ខំចិត្តបង្កើនការបង្ហូរទឹកចេញតាមទ្វាររំដោះទឹក ដែលធ្វើឱ្យកម្រិតទឹកនៅក្នុងទន្លេនគរនាយកហក់ឡើងខ្ពស់ ធ្លាយទៅជន់លិចផ្ទះសម្បែង និងរីសតមួយចំនួន ដែលស្ថិតនៅតំបន់ទំនាបផ្នែកខាងក្រោមទំនប់។ អាជ្ញាធរថៃ ក៏បានប្រកាសព្រមានកម្រិតខ្ពស់ ឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងតំបន់ងាយរងគ្រោះ ជម្លៀសសម្ភារ និងឡានទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន និងត្រៀមលក្ខណៈសម្រាប់ការជម្លៀស ក្នុងពេលដែលអាជ្ញាធរខេត្តកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ ២៤ម៉ោងលើ២៤ម៉ោង។ ទន្ទឹមនោះ អាជ្ញាធរបញ្ជាក់ថា ការព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដី នឹងបន្តមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ទោះបីជាបរិមាណទឹកភ្លៀងត្រូវ បានរំពឹងថានឹងថយចុះជាបណ្តើរៗ ចាប់ពីថ្ងៃទី២៨ ខែកញ្ញាក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត