តើថៃទទួលបានប្រព័ន្ធបា.ញ់គ្រា.ប់រ៉ុក្កែត D11A ពីអ៊ីស្រាអែល និង DTI 1G ពីចិនឬ? ហើយមានសមត្ថភាពអាចបា.ញ់បានឆ្ងាយប៉ុនណា?
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រាជធានីបាងកក៖ អ្នកយកព័ត៌មានផ្នែកកិច្ចការយោធាថៃ លោកស្រី វ៉ាសាណា ណានូអាំ (Wassana Nanuam) បានរាយការណ៍ថា ក្រុមហ៊ុន Elbit Systems ជាក្រុមហ៊ុនផលិតសព្វាវុធការពារជាតិរបស់អ៊ីស្រាអែល បានប្រគល់គ្រាប់រ៉ុក្កែតប្រភេទ D11A ទៅឱ្យប្រទេសថៃ ដោយក្នុងនោះ រាប់បញ្ចូលទាំងប្រព័ន្ធអាវុធ ដែលអាចបាញ់បានចម្ងាយឆ្ងាយរហូតដល់ ៤៥០គីឡូម៉ែត្រ។ សេចក្តីរាយកាណ៍របស់លោកស្រី ត្រូវបានចុះផ្សាយបន្តដោយកាសែតខាវសដ នៅថ្ងៃសុក្រទី២៥ ខែកញ្ញា។

លោកស្រី វ៉ាសាណា ណានូអាំ អះអាងថា គ្រាប់រ៉ុក្កែតទាំងនេះ ត្រូវបានប្រគល់ជូនកងទ័ពជើងគោកភូមិន្ទថៃរួចរាល់ហើយ ដើម្បីត្រៀមលក្ខណៈក្នុងករណីដែលមានតម្រូវការចាំបាច់។ ទន្ទឹមនឹងនេះ លោកស្រីបានបញ្ជាក់ថា ប្រទេសចិនក៏បានប្រគល់គ្រាប់រ៉ុក្កែតប្រភេទ DTI 1G ទៅឱ្យប្រទេសថៃផងដែរ។ សូមជម្រាបថា នេះគ្រាន់តែជារបាយការណ៍តែម្ខាងពីសំណាក់ភាគីថៃប៉ុណ្ណោះ ដោយមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីសំណាក់ភាគីអ៊ីស្រាអែល និងភាគីចិន នៅឡើយទេ។

គួររំឭកថា កាលពីឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិថៃ បានចាប់ដៃគូជាមួយក្រុមហ៊ុន Elbit Systems របស់អ៊ីស្រាអែល ដើម្បីអភិវឌ្ឍប្រព័ន្ធបាញ់រ៉ុក្កែត ប្រភេទ D11A។ ប្រព័ន្ធនេះ ផ្អែកលើបច្ចេកវិទ្យា PULS របស់អ៊ីស្រាអែល ដែលមានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែតបានច្រើនទំហំ និងចម្ងាយរហូតអាចដល់៤៥០គីឡូម៉ែត្រ។ ចំណែក គ្រាប់រ៉ុក្កែតប្រភេទ DTI-1G វិញ គឺជាគម្រោងផ្ទេរបច្ចេកវិទ្យារវាងប្រទេសចិន និងវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិថៃ។ ប្រព័ន្ធនេះ មានសមត្ថភាពបាញ់បានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ដោយមានប្រព័ន្ធនាំផ្លូវគ្រាប់យ៉ាងជាក់លាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត