សងសំណងក៏មិនរួចខ្លួន! សមត្ថកិច្ច បន្តនីតិវីធីច្បាប់លើរដ្ឋលេខាធិការម្នាក់ បើកបុ.កដូនជីស្លា.ប់នៅខណ្ឌ៧មករា
ហាក់ អ៊ីឌី
•
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះរដ្ឋលេខាធិការក្រសួងផែនការ ដែលបានបើករថយន្តបុកមនុស្សបណ្ដាលឱ្យស្លាប់នៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ ទោះបីជាមានការសម្រុះសម្រួល និងការទូទាត់សំណងរដ្ឋប្បវេណីជូនគ្រួសារជនរងគ្រោះរួចរាល់ហើយក៏ដោយ...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមតេឡេក្រាម នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា៖«ចំពោះករណីនេះ ខាងភាគីអ្នកបើកបររថយន្តបង្ក បានដោះស្រាយសំណងរដ្ឋប្បវេណីជូនគ្រួសារជនរគ្រោះរួចហើយ។ ប៉ុន្តែ បច្ចុប្បន្ន សមត្ថកិច្ច នៅតែបន្តនីតិវិធី»។ លោក វី ហៀង អាយុ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងផែនការ បានបើករថយន្ដបុកដូនជីម្នាក់មានជន្មាយុ៨២ឆ្នាំ បណ្ដាលឱ្យស្លាប់ ពេលកំពុងដើរទៅវត្ត នៅសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា។ 

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ 
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ 

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនលោក វី ហៀង​ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។ ចំណែក សាកសពលោកយាយជាជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ ហើយប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីក្នុងវត្តព្រះពុទ្ធ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត