ជំនន់ទឹកភ្លៀងបន្តកើនឡើងនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន អាជ្ញាធរចុះអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋ
អ
អុន សម្ផស្ស
•
មួយខែមុន

អន្តរខេត្ត៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងភាគពាយ័ព្យប្រទេសកម្ពុជា បានបន្តកើនឡើង ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ខណៈអាជ្ញាធរមូលដ្ឋាន បានបង្កើនការតាមដាន និងចុះពិនិត្យស្ថានភាព ដើម្បីត្រៀមអន្តរាគមន៍ ការពារសុវត្ថិភាពប្រជាពលរដ្ឋ...។

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបងព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ 
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបងព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ 

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្ត បានជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ និងកុមារ ព្រមទាំងថែរក្សាទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ។ តាមសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្រុកសំឡូត និងស្រុករតនមណ្ឌល នៅតែបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយមិនទាន់មានសញ្ញាថមថយនៅឡើយ។ ស្ថានភាពនេះ ធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែ និងតាមដងអូរមួយចំនួន ចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស។ រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមដងស្ទឹង ដងអូរ និងតំបន់ទំនាប ឱ្យបន្តតាមដានព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តវិធានការប្រុងប្រយ័ត្ន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារ និងទ្រព្យសម្បត្តិ។

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបងព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ 
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបងព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ 

ដោយឡែក នៅខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៤កញ្ញា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់មាត់ស្ទឹងសិរីសោភ័ណ ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងបន្តកើនឡើងដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃ។ ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសរួមមាន មកពីភូមិព្រៃឫស្សីចំនួន ៨គ្រួសារ និងភូមិក្បាលស្ពានចំនួន៣គ្រួសារ។ អភិបាលខេត្តរូបនេះ រំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាអនាម័យ ទទួលទានស្អាត ពិសាទឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺផ្សេងៗ។

រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ដូចគ្នានេះដែរ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅតាមតំបន់នានាទូទាំងខេត្ត។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានស្ថានភាពទឹកជំនន់ និងត្រៀមវិធានការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីស្ថានភាពទឹកបន្តកើនឡើង។ អាជ្ញាធរខេត្តទាំងនេះ សុទ្ធតែបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងតាមដានការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ដងអូរ និងតំបន់ទំនាប ដើម្បីចាត់វិធានការការពារសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕

រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
រូបភាពពីរដ្ឋបាលខេត្តប៉ៃលិនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត