សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ នៅព្រលានយន្តហោះសៀមរាប ជាមួយកញ្ឆាក្រៀម២២គីឡូក្រាម
ហាក់ អ៊ីឌី
14 ម៉ោងមុន

ខេត្តសៀមរាប៖ សមត្ថកិច្ចប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសហការជាមួយមន្ត្រីគយ និងរដ្ឋាករ ឃាត់ខ្លួនជនបរទេសម្នាក់ រួមជាមួយកញ្ឆាក្រៀមទម្ងន់២២គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលិស...។

យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យដឹងថា មន្ត្រីជំនាញបានត្រួតពិនិត្យ និងស្កេនអីវ៉ាន់របស់អ្នកដំណើរតាមនីតិវិធីសុវត្ថិភាព ហើយក៏កត់សម្គាល់ឃើញភាពមិនប្រក្រតីនៅក្នុងវ៉ាលិសរបស់ជនសង្ស័យ ហើយនៅពេលបើកពិនិត្យជាក់ស្តែង ក៏បានរកឃើញកញ្ឆាក្រៀមចំនួន២២គីឡូក្រាម ដែលត្រូវគេចាត់ចែងរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីបន្លំភ្នែកសមត្ថកិច្ច។

ទោះយ៉ាងណា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត