សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចគោ-ក្របីយ៉ាងសកម្មនៅខេត្តក្រចេះ
ហាក់ អ៊ីឌី
21 ម៉ោងមុន

ខេត្តក្រចេះ ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីដើរលួចគោ-ក្របីរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ....។

យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យដឹងថា​ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការរយៈពេល៣ថ្ងៃជាប់គ្នា បំបែកសំណុំរឿងក្នុងអំពើលួចគោ-ក្របី និងទទួលផលចោរកម្ម ហើយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់។ ជាមួយគ្នាអាជ្ញាធរដកហូតគោ-ក្របីចំនួន១០ក្បាល រួមទាំងមធ្យោបាយសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្ន ជនល្មើសទាំង៤នាក់ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។ ជាមួយគ្នា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានជូនដំណឹង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ដែលធ្លាប់បានបាត់សត្វគោ-ក្របីនាពេលកន្លងមក សូមអញ្ជើញមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពិនិត្យភិនភាគ ផ្ទៀងផ្ទាត់ឯកសារ ឬភស្តុតាងផ្សេងៗ និងទទួលយកវិញ បើជាគោ-ក្របីរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត