ហុងកុងរឹបអូសកញ្ឆាក្រៀមតម្លៃជិត១៦លានដុល្លារ ឧក្រិដ្ឋជនរត់ពន្ធមកពីប្រទេសថៃ
N
Nary Vann
13 ម៉ោងមុន

ទីក្រុងហុងកុង៖ នាយកដ្ឋានគយ និងពន្ធដារហុងកុង បានបង្ក្រាបករណីរត់ពន្ធគ្រឿងញៀនតាមផ្លូវទឹកដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយបានរឹបអូសផ្កាកញ្ឆាក្រៀមទម្ងន់ប្រមាណ៥៣៥គីឡូក្រាម គិតជាតម្លៃជាទឹកប្រាក់ប្រហែល១២៥លានដុល្លារហុងកុង ឬជិត១៦លានដុល្លារអាម៉េរិក ដែលត្រូវបានរត់ពន្ធនាំចូលពីប្រទេសថៃ...។ 

ប្រតិបត្តិការនេះ ធ្វើឡើងនៅបរិវេណត្រួតពិនិត្យទំនិញ Kwai Chung Custom house ដោយអាជ្ញាធរបានត្រួតពិនិត្យទូកុងតឺន័រប្រវែង៤០ហ្វីតមួយ ដែលប្រកាសថាក្នុងនោះមានដឹកប្រអប់រក្សាកម្តៅ។ កញ្ឆាទាំងនោះ ត្រូវបានគេច្រកក្នុងថង់បូមខ្យល់ចេញយ៉ាងជិត រួចលាក់បង្កប់នៅក្នុងប្រអប់រក្សាកម្តៅចំនួន៣៦៤ប្រអប់ ក្នុងចំណោមប្រអប់សរុបជាង១៣០០ប្រអប់។

ជនសង្ស័យចំនួន៣នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងនោះរួមមាន៖ បុរសជនជាតិហុងកុង២នាក់ និងបុរសជនជាតិវៀតណាមម្នាក់ អាយុ៤៤ឆ្នាំ ដែលបានព្យាយាមមកទទួលយកទំនិញគ្រឿងញៀនទាំងនោះ។ យោងតាមច្បាប់ស្តីពីគ្រឿងញៀនគ្រោះថ្នាក់របស់ហុងកុង បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់រហូតដល់៥លានដុល្លារហុងកុង និងទោសជាប់គុកអស់មួយជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត